នៅថ្ងៃទី៦ ខែវិច្ឆិកា ទីក្រុងគុនមីងបានចាប់ផ្តើមការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ដល់កុមារដែលមានអាយុ៣ឆ្នាំដល់១១ឆ្នាំ។
នៅកន្លែងចាក់វ៉ាកសាំងជំងឺកូវីដ-១៩បណ្តោះអាសន្នខណ្ឌអ៊ូហ័សនៅកីឡាដ្ឋានក្រុងគុនមីង អមដំណើរដោយឪពុកម្តាយ សិស្សចំនួនជាង១០០០នាក់ដែលមកពីសាលាបឋមសិក្សា ឡុុងសៀនបានចាក់វ៉ាក់សាំងដូសទី១ ក្នុងការបំពេញព័ត៌មាន ពិនិត្យសុខភាព ការចាក់វ៉ាក់សាំងនិងសង្កេតនៅកន្លែង ក្រោមមូលដ្ឋាននៃ "តាមច្បាប់ ការដឹងដំណឹង ការយល់ព្រម និងការស្ម័គ្រចិត្ត" ។ បន្ទាប់មកពួកគេនឹងចាក់វ៉ាក់សាំងដូសទីពីរក្នុងពេលវេលាកំណត់ដោយមន្ទីរសុខាភិបាល។ នៅថ្ងៃដដែលនេះ សិស្សមកពីសាលារៀននានាក្នុងក្រុងគុនមីងក៏នឹងត្រូវចាក់វ៉ាក់សាំងតាមលំដាប់លំដោយតាមការរៀបចំជាលក្ខណៈរួមមួយ។
អ្នកបកប្រែ៖李润菁