ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៤បានបញ្ចប់ដោយជោគជ័យ

2021-11-11 16:40:48 |ប្រភព:xinhua

  ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៤ត្រូវបានរៀបចំនៅទីក្រុងសៀងហៃនាថ្ងៃទី៥ ដល់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។

ថ្ងៃទី៥ ខែវិច្ឆិកា មនុស្សទស្សនាក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៤។

  ក្នុងរយៈពេល៦ថ្ងៃ មានក្រុមហ៊ុនជិត៣០០០ដែលមកពីប្រទេសនិងតំបន់ចំនួន១២៧ បានចូលរួមក្នុងក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៤។ នៅក្នុងសាល មានមនុស្សនិងវត្ថុល្អប្រណិត។

 

មជ្ឈមណ្ឌលពិព័រណ៍ក្រុងសៀងហៃដែលថតពីលើអាកាស។ 

  ក្នុងរយៈពេល១៤៤ម៉ោង ទំហំលក់ដូរសរុបចំនួន ៧០៧២០ លានដុល្លារអាមេរិក។ មិត្តចាស់ឬថ្មី សហគ្រាសកំពូលទាំង៥០០នៅលើពិភពលោក ឬក្រុមហ៊ុនខ្នាតតូចនិងមធ្យម  សុទ្ធតែសប្បាយរីករាយនិងទទួលបានសមិទ្ធផលដ៏ល្អ។

  នៅក្នុងវេទិការាប់សិន អ្នកជំនាញដែលមកពីមជ្ឈដ្ឋាននយោបាយនិងពាណិជ្ជកម្មបានពិភាក្សានិងផ្លាស់ប្តូរគំនិតពាក់ព័ន្ធទៅនឹងប្រធានបទ “ពិភពលោកយ៉ាងណាហើយ យើងត្រូវធ្វើដូចម្តេច?”

  នៅក្នុងពិព័រណ៍ប្រទេសតាមអនឡាញ ប្រទេសកុងហ្គោ គីរីបាទី ម៉ូរីស សូឡូម៉ន ប៉ាឡេស្ទីនបានចូលរួមក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៤ជាលើកដំបូង។

  “ស្មៅស្លឹកបួនទ្រទាប់”ដែលបានចាក់ឫសក្នុងដីបើកទូលាយនៅលើពិភពលោកនឹងលូតលាស់កាន់តែរស់រវើក។ នៅក្នុងដំណើរថ្មី  រឿងពិសេសនឹងបន្តកើតឡើងជាបន្តបន្ទាប់។

 

លោក ហាពី ដែលមកពីប្រទេសប៉ាគីស្ថានកំពុងណែនាំលក្ខណៈនិងដំណើរការធ្វើនៃភ្លើងអំបិលនៅក្នុងហាងនៃកំពង់ផែពាណិជ្ជកម្មលូឌី ក្រុងសៀងហៃ។

នៅថ្ងៃទី១៣ ខែតុលា ពិធីបើកដំណើរការសាកល្បងនៃពិព័រណ៍ប្រទេសតាមអនឡាញនៃពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៤ត្រូវរៀបចំនៅមជ្ឈមណ្ឌលពិព័រណ៍ក្រុងសៀងហៃ។

ថ្ងៃទី៧ ខែវិច្ឆិកា ទស្សនិកជនកំពុងថតរូបនៅតំបន់ពិព័រណ៍ពាណិជ្ជកម្មនិងសេវាកម្មនៃពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៤។ ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៤បានដាក់តំបន់សម្រាប់ពិព័រណ៍វត្ថុបុរាណនិងស្នាដៃសិល្បៈនៅក្នុងពិព័រណ៍ពាណិជ្ជកម្មនិងសេវាកម្ម។

ថ្ងៃទី៥ ខែវិច្ឆិកា ទស្សនិកជនកំពុងពិសោធន៍ស្គីនៅក្នុងពិព័រណ៍ទំនិញនៃពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៤។

ថ្ងៃទី៥ ខែវិច្ឆិកា លោក អាលី កំពុងណែនាំដំណើរការធ្វើកម្រាលរោមចៀមដោយដៃនៅក្នុងវេទិកាពិព័រណ៍កម្រាលរោមចៀមដោយដៃប្រទេសអាហ្វហ្គានីស្ថាននៃពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៤។

  អ្នកបកប្រែ៖李润菁