លោកXi Jinping៖ប្រទេសចិនបានចាប់ដំណើរការដោយគ្រប់ជ្រុងជ្រោយនូវការកសាងប្រទេសសង្គមនិយមទំនើប ដែលនឹងនាំមកនូវកាលានុវត្តភាពកាន់តែច្រើនដល់តំបន់អាស៊ីប៉ាស៊ីហ្វិក

2021-11-11 16:50:12 |ប្រភព:CRI

  ថ្ងៃទី​១១ ខែវិច្ឆិកា ​លោក​Xi Jinping​ប្រធានរដ្ឋ​ចិន​បាន​ថ្លែង​សុន្ទរកថា​គន្លឹះ​តាម​ប្រព័ន្ធ​វីដេអូ​នៅ​ក្នុង​កិច្ចប្រជុំ​ថ្នាក់​ដឹកនាំ​វិស័យ​ពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​នៃ​អង្គការ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​ទីក្រុង​ប៉េកាំង​។

  លោក​Xi Jinping​បាន​លើក​ឡើង​ថា​ ​អស់កាល​ជាយូរមក ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចរបស់​ប្រទេស​ចិន​បាន​រួម​បញ្ចូល​​ជា​មួយ​ដំណើរ​សហប្រតិបត្តិការ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិ​ក​។​ប្រទេស​ចិន​បាន​សម្រេច​គោលដៅ​​កសាង​សង្គម​ដែល​ប្រជាជន​មាន​ជីវភាព​រស់​នៅ​ធូរធារ​បង្គួរ​ដោយ​គ្រប់ជ្រុងជ្រោយ​ ​ដោះស្រាយ​បញ្ហា​ក្រីក្រ​បំផុត​ជា​ប្រវត្តិសាសាស្ត្រ ហើយ​កំពុង​ចាប់​ដំណើរ​ការ​​ដោយ​គ្រប់​ជ្រុង​ជ្រោយ​នូវ​ការ​កសាង​ប្រទេស​​សង្គម​និយម​ទំនើប​ដែល​​នឹង​នាំ​មក​នូវ​កាលានុវត្តភាព​កាន់​តែ​ច្រើន​ដល់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។​ប្រទេស​ចិន​នឹង​ជំរុញ​កំណែ​ទម្រង់​និង​បើក​ទូលាយ​​ដោយ​មិន​ងាករេ​ ​ដើម្បី​ជួយ​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ​ជំរុញ​ការ​ផ្លាស់បន្តូរ​ទៅ​ជា​រូបមន្ត​អភិវឌ្ឍន៍​បៃតង​ដោយ​គ្រប់ជ្រុងជ្រោយ​ ​ព្រមនិង​រួមចំណែក​ដល់​ការ​កសាង​អរិយធម៌​អេកូឡូស៊ី​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​​
ទូទាំង​ពិភពលោក​ ​ក្នុង​ន័យ​ខិតខំ​ប្រឹងប្រែ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ឈ្នះ-ឈ្នះ​ ​ដើម្បី​​រួម​ចំណែក​​ដល់​ការ​អភិវឌ្ឍសេដ្ឋកិច្ច​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វីក​៕