ស្ថានីយមួយពាក់ព័ទ្ធទៅនឹងដំរី  ស្ថានីយជ្រលងដំរីព្រៃនៃផ្លូវដែកប្រទេសចិននិងឡាវ

2021-11-12 17:15:25 |ប្រភព:xinhua

  នៅក្នុងចំណាមស្ថានីយចំនួន១១នៃផ្លូវដែកប្រទេសចិននិងឡាវ មានស្ថានីយមួយពាក់ព័ទ្ធទៅនឹងដំរីអាស៊ី ដែលមានឈ្មោះថា ស្ថានីយជ្រលងដំរីព្រៃ។ ស្ថានីយជ្រលងដំរីព្រៃដែលមានទីតាំងស្ថិតនៅឃុំមឹងយ៉ាង ទីក្រុងជីនហុង មណ្ឌលស្វយ័តជនជាតិតៃ ស៊ីសាំងប៉ានណា ខេត្តយូណាន ក្បែរជ្រលងដំរីព្រៃដែលស្ថិតនៅតំបន់អភិរក្សមឹងយ៉ាងជឺនៃតំបន់អភិរក្សធម្មជាតិថ្នាក់ជាតិ ស៊ីសាំងប៉ានណា ដូច្នេះ មនុស្សបានដាក់ឈ្មោះ“ជ្រលងដំរីអាស៊ី”ឱ្យស្ថានីយនេះ។

  ស្ថានីយជ្រលងដំរីព្រៃមានទំហំផ្ទៃជាង១៣៣ហិកតា អាចផ្ទុកមនុស្សជាអតិបរមាចំនួន៤០០នាក់។

  ស្ថានីយនេះយក“ព្រៃតំបន់ត្រូពិច ជ្រលងដំរីព្រៃធម្មជាតិ”ជាប្រធានបទក្នុងការរចនា បើមើលពីចម្ងាយ វាដូចដំរីអាស៊ីលេងកម្សាន្តក្នុងព្រៃតំបន់ត្រូពិច។ នៅក្នុងស្ថានីយនេះ ការតុបតែងខាងក្នុងយកក្តារធម្មជាតិដែលប្រកបដោយលក្ខណៈវប្បធម៌ក្នុងស្រុក ដូចជា ប្រមោយដំរីបាញ់ទឹក ដំរីដើរលេងជាដើម។

  

  នៅពេលរចនាផ្លូវក្នុងស្រុកនៃផ្លូវដែកប្រទេសចិននិងឡាវ ក្រុមរចនាបានស្រាវជ្រាវតំបន់រស់នៅរបស់ដំរីអាស៊ីនិងផ្លូវទៅមករបស់ដំរី។ ផ្លូវដែកនេះមិនត្រឹមតែបានចៀសតំបន់រស់នៅសំខាន់នៃដំរីអាស៊ីប៉ុណ្ណោះទេ ក៏បានចាត់វិធានការផ្សេងៗសម្រាប់កាត់បន្ថយការប៉ះពាល់ដែលមកពីកសាងផ្លូវដែកលើបរិស្ថានជុំវិញ ដូចជា ពង្រីកផ្លូវរូង និងការយកស្ពានជំនួសផ្លូវជាដើម។

   អ្នកបកប្រែ៖李润菁