លោកស៊ីជីនភីង ប្រធានរដ្ឋចិន​ផ្ញើលិខិតអបអរសាទរជូនចំពោះ​លោក​ Ratu William Catonivere​ ប្រធានាធិបតីថ្មីនៃប្រទេសហ្វីជី​

2021-11-15 16:19:23 |ប្រភព:CRI

  កាលពីថ្ងៃទី ១២ ខែវិច្ឆិកា លោក​ស៊ី ជីនភីង ប្រធានរដ្ឋចិន​បាន​ផ្ញើលិខិត​​​ជូនចំពោះ​​លោក Ratu William Catonivere ដើម្បី​អបអរសាទរលោក​ទទួលតំណែងជា​ប្រធានាធិបតីសាធារណរដ្ឋ​ហ្វីជី​ ។

  ថ្លែងក្នុង​សារលិខិត លោក​ស៊ី ជីនភីងបាន​លើកឡើងថា ប្រទេសហ្វីជី​ជា​ប្រទេសកោះ​នៃ​​មហាសមុទ្រ​ប៉ាស៊ីហ្វិកទី​មួយ​ដែលបាន​បង្កើតចំណងការទូតជា​មួយប្រទេសចិន ។ ក្នុងអំឡុងពេល​បង្កើត​ចំណងការទូត​រយៈពេល៤៦​ឆ្នាំ​មក ទំនាក់ទំនងរវាង​ចិននិងហ្វីជី​ទទួលបានការ​វិវឌ្ឍ​រីកចម្រើន​យ៉ាងល្អប្រសើរ ដោយបានក្លាយទៅជា​គំរូ​ល្អ​ក្នុង​ការដែល​ប្រទេស​ធំតូចរាប់អានគ្នា​ប្រកបដោយសមភាព​និង​ធ្វើកិច្ចសហប្រតិបត្តិការ​ជាមេត្រីភាព ។ ពេលប្រឈមនឹង​ការរីករាលដាល​នៃជំងឹកូវីដ ១៩ ប្រទេសចិននិង​ហ្វីជី​បានរួមសុខរួមទុក្ខ​ និងផ្តល់​ជំនួយ​ដល់គ្នា​ទៅវិញទៅមក ធ្វើ​ឱ្យ​ចំណងមិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេសទាំងពីរ​មានភាពកាន់តែស៊ីជម្រៅ​ ។ ខ្ញុំយកចិត្តទុកដាក់ខ្ពស់​លើ​ការអភិវឌ្ឍ​ទំនាក់ទំនង​រវាង​ប្រទេសចិននិង​ហ្វីជី ហើយមានឆន្ទៈ​រួមជា​មួយ​លោក​ William ខិតខំ​បង្កើន​ការផ្លាស់ប្តូរ​ជាមេត្រីភាព​​និង​កិច្ចសហប្រតិបត្តិការ​យ៉ាង​ពិតប្រាកដ​គ្រប់ជ្រុងជ្រោយ​រវាង​ប្រទេសទាំង​ពីរ ត្រួសត្រាយ​អនាគត​​យ៉ាងទូលំទូលាយ​​នៃ​ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្រ្ត​គ្រប់ជ្រុងជ្រោយ​​រវាង​ចិននិង​ហ្វីជី សំដៅផ្តល់​ផលប្រយោជន៍កាន់តែច្រើនដល់​ប្រទេសទាំងពីរ​និងប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ៕