ខ្ពង់រាប Qinghai –Xizang គឺជាប៉មទឹកនៅអាស៊ី និងជាប៉ូលទីបីនៃផែនដី បរិស្ថានអេកូឡូស៊ីកន្លែងនេះទន់ខ្សោយនិងរសើប តែវាមានសារៈសំខាន់ទៅលើអាកាសធាតុនិងសន្តិសុខបរិស្ថានអេកូឡូស៊ីនៃប្រទេសចិនរហូតដល់ពិភពលោកយើងដែរ។ បន្ទាប់ពីធ្វើការងារពិនិត្យសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រលើកទីពីរនៅខ្ពង់រាប Qinghai –Xizang កាលពីឆ្នាំ ២០១៧ បានទទួលលទ្ធផលមួយចំនួន។វេទិកាស្រាវជ្រាវបែបវិទ្យាសាស្ត្រនៃប្រព័ន្ធការពារភពផែនដីនៃខ្ពង់រាប Qinghai –Xizangត្រូវបានបង្កើតឡើងជាជំហានដំបូង ហើយការពិនិត្យអង្កេតបែបវិទ្យាសាស្ត្រស្តីពីបរិស្ថានអេកូឡូស៊ីនិងបម្រែបម្រួលអាកាសធាតុកំពុងដំណើរការរលូន។
សូមបញ្ជាក់ថា ខ្ពង់រាប Qinghai –Xizang គឺជាប្រភពដ៏សំខាន់នៃទន្លេធំៗចំនួន ១៣ នៅអាស៊ី ដែលជារបាំងការពារសន្តិសុខអេកូឡូស៊ីដ៏សំខាន់និងជារបាំងការពារសន្តិសុខជាតិរបស់ប្រទេសចិន ហើយក៏ទាក់ទងនឹងសន្តិសុខធនធានទឹករបស់ប្រទេសចិននិងប្រទេសជាច្រើននៅក្នុងតំបន់"ខ្សែក្រវាត់និងផ្លូវ"ផងដែរ ។
ការពិនិត្យអង្កេតបែបវិទ្យាសាស្ត្រលើកទីពីរនៅខ្ពង់រាប Qinghai –Xizang នឹងបន្តទទួលលទ្ធផលសំខាន់នាពេលអនាគត ដើម្បីបម្រើការការពារបរិស្ថានអេកូឡូស៊ីសកលនិងកិច្ចកសាងសហគមន៍រួមវាសនាតែមួយនៃមនុស្សជាតិ។