មហាសន្និបាត​ស្តីពី​បម្រែបម្រួល​អាកាសធាតុ​របស់​អង្គការសហប្រជាជាតិ​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ថ្មី ប្រទេស​ចិន​លើកឡើង​​ថា នេះជា​​សមិទ្ធផលគួរឱ្យ​រំភើប​ចិត្ត​

2021-11-15 16:22:04 |ប្រភព:CRI

  ឆ្លង​តាម​រយៈកិច្ច​ចរចា​អស់រយៈ​ពេល​ជាង​១០​ថ្ងៃ នៅថ្ងៃទី​១៣​ខែ​វិច្ឆិកា មហាសន្និបាតភាគីហត្ថលេខីនៃ«អនុសញ្ញាក្របខណ្ឌបម្រែបម្រួលអាកាសធាតុនៃអង្គការសហប្រជាជាតិ»លើកទី ២៦ បាន​ឈានដល់​កិច្ច​ព្រមព្រៀង​ថ្មីមួយជា​​បណ្តាភាគី​ចូល​រួម​មហាសនិ្នបាត​លើក​នេះ ដើម្បីទប់ទល់នឹង​វិបតិ្ត​ខាង​អាកាសធាតុ​នៅពេល​អនាគត ។ កិច្ច​ព្រម​ព្រៀង​នេះ មាន​ខ្លឹមសារ បូក​រួម​ទាំងការ​​​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ឥន្ធនៈហ្វូស៊ីល ដូចជា​ធ្យូងថ្ម​ជាដើម ព្រមទាំង​បាន​កំណត់ទិសដៅ​​ប្រតិបតិ្ត​ សំដៅ​ចំពោះ​ការ​សម្រេច​​គោលដៅ​នៃ​ «កិច្ច​ព្រម​ព្រៀង​ប៉ារីស»កាល​ពីឆ្នាំ​២០១៥ ពោលគឺ​នឹង​គ្រប់គ្រង​កម្រិត​ឡើង​កម្តៅ​សីតុណ្ហភាព​របស់​ពិភពលោក​នៅត្រឹម​១.៥​អង្សា​ ។ បន្ទាប់ពីបញ្ចប់​មហាសន្និបាត ប្រទេស​ចិន​បាន​លើកឡើង​​ថា មហាសន្និបាត​លើក​នេះ​ទទួល​បាន​សមិទ្ធផល​គួរឱ្យ​​រំភើប​ចិត្ត​ ។

   ប្រទេស​ចិនបានលើកឡើង​​ថា ប្រទេ​សចិន​នឹង​ចូល​រួម​ដំណើរឆ្លើយតប​​បម្រែបម្រួល​អាកាសធាតុ​ពិភពលោក​ ដោយ​ឥរិយាបថ​សកម្ម​និងមាន​លក្ខណៈស្ថាបនា​ដូច​កាល​មុនៗ ក្នុង​ន័យ​ជំរុញ​បណ្តា​ភាគីនានាឱ្យ​​ប្រកាន់ខ្ជាប់​គោលការណ៍​បើក​ចំហ​ មានតម្លាភាព ចូល​រួម​យ៉ាង​ទូលំទូលាយ​ ភាគីហត្ថលេខីសហការ​គ្នា​និង​ពិគ្រោះពិភាក្សា​ជា​មួយ​គ្នា ប្រកាន់ខ្ជាប់​ការ​រ៉ាប់រង​ទំនួលខុសត្រូវរួមតែមានលក្ខណៈផ្សេងគ្នា ក៏ដូច​ជា​ផ្តល់​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ដល់​ការ​អភិវឌ្ឍ​បៃតង​និង​កាបូន​ទាប​របស់​ប្រទេស​កំពុង​អភិវឌ្ឍន៍ តាម​រយៈ​កិច្ច​សហប្រតិបតិ្តការ​​រវាង​ប្រទេស​កំពុង​អភិវឌ្ឍន៍ និង​កិច្ច​កសាង​ “​ខ្សែក្រវាត់និង​ផ្លូវ​”​បៃតង ។ ព្រម​ពេលជា​មួយ​គ្នា​នេះ នឹង​បន្ត​អនុវត្ត​យ៉ាង​សកម្ម​នូវ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពីបម្រែបម្រួល​អាកាសធាតុ អនុវត្ត​ទស្សនៈ​អភិវឌ្ឍ​ន៍ថ្មី​ដោយ​ត្រឹម​ត្រូវ​និង​គ្រប់​ជ្រុង​ជ្រោយ​ជា​បន្ត​ទៀត ដើម្បី​ខំប្រឹងប្រែង​សម្រេច​បាន​នូវ​គោលដៅ​អាកាសធាតុ​របស់​ប្រទេស​ចិន​ ៕