លោក Xi Jinping ប្រធានរដ្ឋចិនជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយលោកចូបៃដិនប្រធានាធិបតីអាមេរិក

2021-11-16 17:47:22 |ប្រភព:CRI

   ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា  ​លោក​Xi Jinpingប្រធានរដ្ឋ​ចិន​បាន​ជួប​សន្ទនា​តាម​ប្រព័ន្ធ​វីដេអូ​ជា​មួយ​លោក​ចូបៃដិនប្រធានាធិបតី​អាមេរិក​​នៅ​ទីក្រុង​ប៉េកាំង​  ភាគីទាំង​ពីរ​បានផ្លាស់ប្តូរ​មតិយោបល់​អំពីទំនាក់ទំនង​រវាង​ចិន​និង​អាមេរិក​ និង​បញ្ហា​ដែល​ភាគីទាំង​ពីរ​យកចិត្ត​ទុកដាក់ដូច​គ្នា ។

  ថ្លែង​ក្នុ​ងកិច្ច​ជំនួប លោក​Xi Jinping បាន​លើកឡើង​ថា ចិន​និង​អាមេរិក​គួរតែ​គោរព​គ្នា​ទៅវិញទៅមក​ ​រួម​រស់នៅជា​មួយ​គ្នា​​ដោយ​សន្តិភាព​ ធ្វើ​កិច្ច​សហប្រតិបតិ្តការ​ឈ្នះ-ឈ្នះ ដើម្បី​ធ្វើ​កិច្ច​ការ​របស់​ប្រទេស​រៀង​ខ្លួន​ឱ្យ​បាន​ល្អផង​ និង​រ៉ាប់រង​កាតព្វកិច្ច​អន្តរជាតិ​​របស់ខ្លួន​ផង​ ។ ការ​ដែល​ជំរុញ​ការ​អភិវឌ្ឍ​រៀងខ្លួន​របស់ចិន​និង​អាមេរិក​ និង​គាំពារ​បរិយាកាស​អន្តរជាតិ​ដែល​ប្រកប​ដោយ​សន្តិភាពនិង​ស្ថិរភាព ក្នុង​នោះបូក​រួម​ទាំង​ការ​ទប់ទល់នឹង​ការ​ប្រឈម​ជាសកល ដូចជា​ការ​ទប់ទល់នឹង​បម្រែបម្រួល​អាកាសធាតុ​ប្រកប​ដោយ​ប្រសិទ្ធភាព​ ​និង​ការ​រីករាលដាល​នៃជំងឺកូវីដ​១៩ សុទ្ធតែត្រូវ​ការ​ទំនាក់ទំនង​រវាង​ចិន​និង​អាមេរិក​ដ៏​បរិសុទ្ធ​និងមាន​​ស្ថិរភាព ។

  ជា​ការ​ឆ្លើយតប លោក បៃដិន​ ប្រធានាធិបតីអាមេរិក​បាន​ថ្លែង​ថា​ ក្នុង​នាម​ជា​អ្នក​ដឹក​នាំ​របស់​ប្រទេស​ទាំង​ពីរ​អាមេរិក​និង​ចិន​ យើង​មាន​កាតព្វកិច្ច​ធានា​កា​រប្រកួត​ប្រជែង​របស់​ប្រទេស​យើង​ទាំង​ពីរ​មិនឈរ​ទៅរក​​ការ​ប៉ះទង្គិច​ មិនថា​មាន​ចេតនា​ឬ​គ្មានចេតនានោះទេ ។ ខ្ញុំ​សម្គាល់ឃើញថា យើង​ត្រូវ​ស្តារ​គំនិត​ឯកភាពរួម​ឡើងវិញ ហើយ​ប្រើអាកប្បកិរិយា​ច្បាស់លាស់​និង​ស្មោះត្រង់​សម្រាប់​ដោះស្រាយ​ការ​ខ្វែង​គំនិត​របស់​យើង ធ្វើ​ការ​ខិត​ខំប្រឹង​ប្រែង​រួមដើម្បី​ស្វែង​រក​ផល​ប្រយោជន៍​រួម​ ជា​ពិសេស​គឺ​ក្នុង​បញ្ហា​ជាសកល​ដ៏​សំខាន់​ដូច​ជា​​បម្រែបម្រួល​អាកាសធាតុ​ជាដើម​ ។ ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំង​ពីរ មិន​គ្រាន់​តែ​នឹង​ជិះឥទ្ធិពល​ដ៏ធំ​ដល់​ប្រទេស​យើង​ទាំង​ពីរ​ប៉ុណ្ណោះទេ ថែម​ទាំង​ក៏​នឹង​ពាក់ព័ន្ធដល់​ពិភពលោក​ទាំង​មូលផង​ដែរ ៕​