ខ្ញីពណ៌លឿង ម្ទេសពណ៌ក្រហម ប្រជាជនមានជីវភាពធូរធារ

2021-11-16 17:53:58 |ប្រភព:xinhua

  ថ្មីៗនេះ កសិករនៃស្រុកឡូភីង ក្រុងឆូជីន ខេត្តយូណានបានប្រមូលផលខ្ញីពណ៌លឿងក្រោមមេឃស្រឡះ។ ខ្ញីពណ៌លឿង ឡូភីងជាខ្ញីគុណភាពខ្ពស់ដែលលូតលាស់នៅលើតំបន់រយៈកម្ពស់ជាង ៥០០ ម៉ែត្រ។ ខ្ញីពណ៌លឿងមានរសជាតិឆ្ញាញ់ អាចធ្វើជាម្ហូប ក៏អាចធ្វើជាឱសថផងដែរ។


  ថ្មីៗនេះ កសិករនៃភូមិលាវចាន ឃុំផានជាំង ខណ្ឌចានយី ក្រុងឆូជីន ខេត្តយូណានបានប្រមូលផលម្ទេស។ ក្រោមមេឃស្រឡះ កសិករកំពុងហាលម្ទេសក្រហមនៅទីធ្លាមុខផ្ទះ​។ ម្ទេសពណ៌ក្រហមនិងពោតពណ៌មាសបង្កើតជាទេសភាពប្រមូលផលដ៏ពិសេស។

  អ្នកបកប្រែ៖李润菁