កុមារីគ្រប់អាយុនៅខេត្តក្វាងតុងប្រទេសចិនអាចចាក់វ៉ាក់សាំងHPVដែលផលិតដោយប្រទេសចិនដោយឥតគិតថ្លៃ

2021-11-16 18:24:57 |ប្រភព:xinhua

  កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២១ គណៈកម្មការសុខភាពរបស់ខេត្តក្វាងតុងបានរៀបចំសន្និសីទកាសែត បានប្រកាសថា ខេត្តក្វាងតុងចាប់ផ្តើមកិច្ចការចាក់វ៉ាក់សាំងHPVដែលផលិតដោយប្រទេសចិនដោយឥតគិតថ្លៃ ដើម្បី​ ការពារ និងព្យាបាលជំងឺមហារីកស្បូន ។ លោក ស៊ី ឈាងហ្វាំង អនុប្រធានគណៈកម្មាការសុខភាពខេត្តក្វាងទុង និងនាយកមន្ទីរឱសថបុរាណចិនខេត្តក្វាងតុងបានបញ្ជាក់ថា គម្រោងនេះបានអនុវត្តសម្រាប់កុមារីមានអាយុក្រោម ១៤ ដែល​ចូល​រៀន​ថ្នាក់​ទី​៧​គិតពីខែកញ្ញា ឆ្នាំ ២០២២ និងមិនទាន់ចាក់វ៉ាក់សាំង ហើយជាសិស្សក្នុងខេត្តក្វាងតុង ។

  យាងតាម​គំនិត​ផ្ដួចផ្ដើម​របស់ WHO មធ្យោបាយដ៏ល្អបំផុតក្នុងការការពារជំងឺមហារីកស្បូនគឺត្រូវចាក់វ៉ាក់សាំង HPV មុនពេលរួមភេទលើកដំបូង អាយុ ៩ ឆ្នាំ ដល់អាយុ ១៤ ឆ្នាំជាអាយុល្អបំផុតចាក់វ៉ាក់សាំងHPV ។

  អ្នកបកប្រែ៖刘蓉