កាលពីថ្ងៃទី ១២ ខែវិច្ឆិកា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅក្នុងសន្និសីទកាសែតថា គិតមកដល់បច្ចុប្បន្ន ប្រទេសចិនបានផ្តល់វ៉ាក់សាំងជំងឺកូវីដ១៩ សរុបចំនួនជាង ១.៧ ពាន់លានដូសដល់ប្រទេសនិងអង្គការអន្តរជាតិចំនួន ១១០ ក្នុងឆ្នាំ ២០២១ ប្រទេសចិននឹងខិតខំផ្តល់វ៉ាក់សាំងជំងឺកូវីដ១៩ សរុបចំនួន ២ពាន់លានដូសដល់ប្រទេសនានា ។ សព្វថ្ងៃនេះ ប្រទេសចិនបានក្លាយជាប្រទេសដែលបានផ្តល់វ៉ាក់សាំងជំងឺកូវីដ១៩ សរុបច្រើនជាងគេដល់ប្រទេសនានាលើពិភពលោក ក្នុងចំណោមនោះ វ៉ាក់សាំងជំងឺកូវីដ១៩ របស់ប្រទេសកំពុងអភិវឌ្ឍន៍ភាគច្រើនមកពីប្រទេសចិន ។
នាថ្ងៃទី ១២ ខែវិច្ឆិកា ក្នុងសន្និសីទកាសែត មានអ្នកសារព័ត៌មានបានសួរថា នាថ្ងៃទី ១០ ខែវិច្ឆិកា Economist Intelligence Unit បានចេញផ្សាយរបាយការណ៍ថា គិតមកដល់ចុងខែតុលា ឆ្នាំ ២០២១ ប្រជាជនទាំងអស់លើពិភពលោកបានចាក់វ៉ាក់សាំងជំងឺកូវីដ១៩ សរុបចំនួន ៧ ពាន់លានដូស ក្រោមពីការនាំណែពីប្រទេសចិន អត្រាចាក់វ៉ាក់សាំងរបស់ប្រទេសឈីលី និងប្រទេសកម្ពុជាដល់៧៩% និង៧៧% អត្រានេះខ្ពស់ជាងប្រទេសអភិវឌ្ឍន៍ ដូចជាសហរដ្ឋអាមេរិក និងប្រទេសអឺរ៉ុប ។ ចំពោះអត្រានេះ ភាគីចិនមានការយល់ឃើញយ៉ាងណា?
លោក Wang Wenbinបានថ្លែងថា ប្រទេសចិនពុះពារឧបសគ្គចំពោះប្រទេសចិនខ្លួនឯងដែលមានចំនួនប្រជាជនជាច្រើន និងការផ្គត់ផ្គង់វ៉ាក់សាំងជំងឺកូវីដ១៩ដ៏ពិបាក គិតមកដល់បច្ចុប្បន្ននេះ ប្រទេសចិនបានផ្តល់វ៉ាក់សាំងជំងឺកូវីដ១៩ សរុបចំនួនជាង ១.៧ ពាន់លានដូសដល់ប្រទេសនិងអង្គការអន្តរជាតិចំនួន ១១០ ក្នុងឆ្នាំ ២០២១ ប្រទេសចិននឹងខិតខំផ្តល់វ៉ាក់សាំងជំងឺកូវីដ១៩ចំនួន ២ពាន់លានដូសដល់ប្រទេសនានា ។ ប្រទេសចិនបានផ្តល់"ផែនការអនុវត្តវ៉ាក់សាំងជំងឺកូវីដ១៩”ផ្តល់វ៉ាក់សាំង សរុបចំនួនជាង ៧០ លានដូស និងបរិច្ចាគ ១០០ លានដុល្លារអាមេរិក ទន្ទឹមនឹងនេះដែរ ប្រទេសចិនបានចាប់ផ្តើមគំនិតផ្តួចផ្តើមភាពជាដៃគូវ៉ាក់សាំង "ខ្សែក្រវាត់ និងផ្លូវ"ដល់ប្រទេសចំនួន ៣០ ហើយធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការផលិតវ៉ាក់សាំងជំងឺកូវីដ១៩។ សព្វថ្ងៃនេះ ប្រទេសចិនបានក្លាយជាប្រទេសដែលបានផ្តល់វ៉ាក់សាំងជំងឺកូវីដ១៩ ច្រើនជាងគេលើពិភពលោក ក្នុងចំណោមនោះ វ៉ាក់សាំងជំងឺកូវីដ១៩របស់ប្រទេសកំពុងអភិវឌ្ឍន៍ភាគច្រើនមកពីប្រទេសចិន ។
លោក Wang Wenbin បានបន្តថ្លែងថា ជំហានបន្ទាប់ ប្រទេសចិននឹងបន្តប្រកាន់ខ្ជាប់នូវគោលគំនិតសហគមន៍សុខខាភិបាលមនុស្សជាតិ តាមវិធីសាស្រ្តផ្សេងៗ រួមទាំងជំនួយឥតសំណង ដើម្បីផ្តល់កម្លាំងដល់ប្រទេសកាន់តែច្រើនក្នុងការសម្រេចបាននូវសិទ្ធិទទួលវ៉ាក់សាំងជំងឺកូវីដ១៩ដោយសមធម៌ និងជំនះការរីករាលដាលជំងឺកូវីដ១៩ ។
អ្នកបកប្រែ៖刘蓉