ការបកស្រាយរបស់លោក Xi Jinping អំពីសេចក្តីសម្រេចចិត្តស្តីពីប្រវតិ្តសាស្ត្របក្សកុម្មុយនិស្តចិនត្រូវចេញផ្សាយ

2021-11-17 17:30:53 |ប្រភព:CRI

  ថ្ងៃទី​១៦ ខែ​វិច្ឆិកា ការ​បកស្រាយ​​របស់លោក Xi Jinping អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិនអំពីការធ្វើ​សេចក្តី​ព្រាង​​​​«សេចក្តីសម្រេច​ចិត្ត​ស្តីពីសមិទ្ធផលសំខាន់ៗនិងបទពិសោធន៍ប្រវត្តិសាស្ត្រក្នុងការខិតខំតស៊ូរយៈពេល ១០០ ឆ្នាំនៃបក្ស​កុម្មុយនិស្តចិន»ត្រូ​វចេញផ្សាយ​ជាសាធារណៈ ។

  លោក Xi Jinping បានតំណាងការិ​យាល័​​យ​នយោបាយ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្តចិន ធ្វើ​​សេចកី្តបកស្រាយ​​នេះ​ក្នុង​កិច្ច​ប្រជុំពេញអង្គ​លើក​ទី៦​នៃ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្សកុម្មុយនិស្ត​ចិន​អាណតិ្ត​ទី​ ១៩ ។

  សូមបញ្ជាក់ថា កិច្ចប្រជុំពេញអង្គលើកទី៦នៃនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណតិ្តទី ១៩ដែលបើកធ្វើនៅក្រុងប៉េកាំងពីថ្ងៃទី៨ ដល់ថ្ងៃទី១១ខែវិច្ឆិកាបានពិនិត្យពិភាក្សានិងអនុម័តសេចក្តីសម្រេចចិត្តមួយនេះ ។

  ក្រៅពីនេះ សៀវភៅ​​«សេចក្តីសម្រេច​ចិត្ត​ស្តីពីសមិទ្ធផលសំខាន់ៗនិងបទពិសោធន៍ប្រវត្តិសាស្ត្រក្នុងការខិតខំតស៊ូរយៈពេល ១០០ ឆ្នាំនៃបក្ស​កុម្មុយនិស្តចិន» បាន​បោះពុម្ពផ្សាយ​ដោយ​ទីភ្នាក់ងារបោះពុម្ពផ្សាយប្រជាជន ចាប់ពីថ្ងៃនេះ​តទៅ​នឹង​ដាក់លក់​ក្នុង​បណ្ណា​គារស៊ីនហ្វា​នៅទូទាំង​ប្រទេសចិន ៕