ថ្ងៃទី១៦ ខែវិច្ឆិកា បក្សកុម្មុយនិស្តចិនបានចេញផ្សាយ«សេចក្តីសម្រេចចិត្តស្តីពីសមិទ្ធផលសំខាន់ៗនិងបទពិសោធន៍ប្រវត្តិសាស្ត្រក្នុងការតស៊ូព្យាយាមរយៈពេល ១០០ ឆ្នាំនៃបក្សកុម្មុយនិស្តចិន» ។ សេចក្តីសម្រេចចិត្តប្រកបដោយអត្ថន័យជានិមិត្តសញ្ញានេះ បានបូកសរុបពីសមិទ្ធផលសំខាន់ៗនិងបទពិសោធន៍ប្រវត្តិសាស្ត្រក្នុងការតស៊ូព្យាយាមរយៈពេល ១០០ ឆ្នាំនៃបក្សកុម្មុយនិស្តចិន ។
សូមបញ្ជាក់ថា កិច្ចប្រជុំពេញអង្គលើកទី៦នៃនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណតិ្តទី ១៩ដែលបើកធ្វើនៅក្រុងប៉េកាំងពីថ្ងៃទី៨ ដល់ថ្ងៃទី១១ខែវិច្ឆិកាបានពិនិត្យពិភាក្សានិងអនុម័តសេចក្តីសម្រេចចិត្តច្បាប់នេះ ៕