ភ្នំពេញ៖ អគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC បានឱ្យដឹងថា កីឡដ្ឋានធំ (Main Stadium) នៃពហុកីឡដ្ឋានជាតិមរតកតេជោ នឹងត្រូវសម្ពោធឱ្យប្រើប្រាស់ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានអ្នកចូលរួមប្រមាណ២ម៉ឺននាក់។
ឯកឧត្តម វ៉ាត ចំរើន បានឲ្យដឹងទៀតថា ការត្រៀមរៀបចំកម្មវិធីសំខាន់ៗទាំង៣ខាងលើនេះ ក្រុមការងារកំពុងធ្វើការដោយហ្មត់ចត់បំផុត ក្រោមការយកចិត្តទុកដាក់ខ្ពស់ ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC ។
ឯកឧត្តមអគ្គលេខាធិការបន្ថែមទៀតថា គណៈកម្មការជំនាញទាំងអស់របស់ CAMSOC កំពុងរៀបចំការសម្តែងសិល្បៈវប្បធម៌ នៅក្នុងអត្ថន័យនៃការរឹតចំណងសាមគ្គីភាព មិត្តភាព កម្ពុជា-ចិន ដែលជាមិត្តដែកថែប ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត៕