រដ្ឋាភិបាលហ្វីលីពីនអនុម័តឱ្យប្រើវ៉ាក់សាំងកូវីដ១៩ដែលផលិតដោយក្រុមហ៊ុនស៊ីណូវ៉ាក់ចិនធ្វើជាដូសជំរុញសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងនៅប្រទេសហ្វីលីពីន

2021-11-18 10:56:27 |ប្រភព:CRI

  ថ្ងៃ​ទី​១៦​ខែ​វិច្ឆិកា លោកEnrique Domingoប្រធាន​រដ្ឋបាល​ជាតិគ្រប់គ្រង​គ្រឿង​ឧប​ភោគបរិភោគនិង​ឱសថនៃ​ប្រទេស​ហ្វីលីពីន​បាន​ប្រកាស​ថា ហ្វីលីពីន​បាន​អនុម័ត​ឱ្យ​ប្រើ​វ៉ាក់​សាំង​កូវីដ​១៩​ដែល​ផលិត​ដោយ​ក្រុម​ហ៊ុន​ស៊ីណូវ៉ាក់ចិន​ធ្វើ​ជា​ដូស​ជំរុញ​សម្រាប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នៅ​ប្រទេស​ហ្វីលីពីន។

   ក្រសួង​សុខាភិបាល​ហ្វីលីពីន​បាន​ថ្លែង​ថា ចាប់ពី​ថ្ងៃ​ទី​១៧​ខែ​វិច្ឆិកា​នេះតទៅ បុគ្គលិក​ពេទ្យ​ទាំង​អស់​ដែល​បាន​ចាក់​វ៉ាក់សាំង​ជំងឺ​កូវីដ​១៩​ចំនួន​២​ដូសរួច​អាច​ចាប់​ផ្តើម​ទទួល​ការ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ។ ក្រៅ​ពី​បុគ្គលិក​ពេទ្យ​នៅ​ជួរ​មុខ ក្រុម​មនុស្ស​មាន​ហានិភ័យ​ខ្ពស់ ដូច​ជា​ក្រុម​មនុស្ស​ដែល​មាន​ហានិភ័យ​ខាង​សុខាភិបាល​កំបាំងនិង​មនុស្ស​ចាស់​ជរា​ជា​ដើម​ក៏​នឹង​ទទួល​ការ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​ជា​បន្ត​បន្ទាប់​ផង​ដែរ។

  សូម​បញ្ជាក់​ថា រដ្ឋាភិបាល​ហ្វីលីពីនកំពុង​ពន្លឿន​ការ​ជំរុញ​ផែនការ​ចាក់​វ៉ាក់សាំង។ ទិន្នន័យ​របស់​ក្រសួង​សុខាភិបាល​ហ្វីលីពីន​បាន​បង្ហាញ​ថា ពលរដ្ឋ​ហ្វីលីពីនលើស​ពី​៣១​លាន​៨​សែននាក់​បាន​សម្រាច​ការ​ចាក់​វ៉ាក់សាំង​ពីរ​ដូស​ហើយ ស្មើនឹង​២៩​ភាគ​រយ​នៃ​ចំនួន​ប្រជាជនសរុប ៕