នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានជួបពិភាក្សាការងារតាមរយៈប្រព័ន្ធវីដេអូ។ ជំនួបពិភាក្សាការងារដ៏មានសារសំខាន់នេះ ធ្វើឡើងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅ និងស្អិតរមួតបន្ថែមទៀតរវាងប្រទេសទាំងពីរ ដែលជាមិត្តដែកថែបនឹងគ្នា។
ចំពោះទំនាក់ទំនងក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម លី ខឺឈាងពិភាក្សាជុំវិញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងកសិកម្ម ដើម្បីជំរុញទំហំពាណិជ្ជកម្មភាគីទាំងពីរលើសពី ១០ ពាន់លានដុល្លារអាមេរិក ។ ពាក់ព័ន្ធការធ្វើពាណិជ្ជកម្មនេះដែរ ឯកឧត្តម លី ខឺឈាង បានជំរុញឱ្យមានការពិភាក្សាគ្នាលើកូតានាំអង្ករ និងកសិផលនាំចូលប្រទេសចិន ហើយចិន គឺចង់ឃើញកម្ពុជានាំចូលកសិកផលទាំងឡាយ ទៅប្រទេសចិនដោយផ្ទាល់តែម្តង។
ឯកឧត្តម លី ខឺឈាង បានសន្យាថា ចិននឹងបន្តគាំទ្រដល់ការងារប្រឆាំងជំងឺកូវីដ១៩របស់កម្ពុជា នឹងបន្តផ្តល់វ៉ាក់សាំង និងគ្រឿងសម្ភារៈផ្សេងៗដល់ប្រទេសកម្ពុជា ចិននឹងបន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាសម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ចំនួន ៥០០កន្លែងបន្ថែមទៀត សម្រាប់រយៈពេល៥ឆ្នាំបន្ទាប់។
ក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងតំបន់ ឯកឧត្តម លី ខឺឈាង នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបដែលរៀបចំដោយប្រទេសកម្ពុជា ហើយនឹងការគាំទ្រពេញទំហឹងដល់ប្រទេសកម្ពុជាក្នុងរយៈពេលប្រទេសកម្ពុជាជាប្រធានអាស៊ាន ។
អ្នកបកប្រែ៖刘蓉