នាថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២១ ពិធីប្រគល់-ទទួលវ៉ាក់សាំងកូវីដ១៩ ត្រូវបានរៀបចំនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីប្រគល់និងទទួលវ៉ាក់សាំងកូវីដ១៩លើកទី៧ ដែលជាជំនួយរបស់ប្រទេសចិនជូនប្រទេសកម្ពុជា ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃប្រទេសកម្ពុជា និងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ឯកឧត្តម វ៉ាង វិនធាន បានអញ្ជើញទៅកាន់អាកាសយានដ្ឋានទទួលវ៉ាក់សាំងកូវីដ១៩ ។
ក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំងកូវីដ១៩ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ប្រទេសចិនផ្តល់វ៉ាក់សាំងកូវីដ១៩ដល់ប្រទេសកម្ពុជាតាមរយៈជំនួយ និងការបញ្ជាទិញជាបន្តបន្ទាប់ ដែលបានជួយប្រទេសកម្ពុជាសម្រេចផែនការចាក់វ៉ាក់សាំងកូវីដ១៩ ជំហានទី១ គឺចាក់វ៉ាក់សាំងកូវីដ១៩ សម្រាប់មនុស្សដែលមានអាយុលើសពី៦ ឆ្នាំទូទាំងប្រទេសកម្ពុជា ផែនការនេះបានបញ្ចប់នៅថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ ប្រទេសកម្ពុជាកំពុងបើកដំណើរការឡើងវិញក្នុងគ្រប់វិស័យ ដើម្បីជំរុញការស្តារសេដ្ឋកិច្ចឡើងវិញ ។
សម្ដេចតេជោ បានសង្កត់ធ្ងន់ថា ភាពជោគជ័យនៃយុទ្ធនាការជាតិចាក់វ៉ាក់សាំងរបស់កម្ពុជាខាងលើនេះ គឺមិនអាចកាត់ផ្តាច់ពីការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ប្រទេសចិនបានឡើយ។ វ៉ាក់សាំងដែលមានប្រភពមកពីប្រទេសចិន បានដើរតួនាទីជាវ៉ាក់សាំងយុទ្ធសាស្ត្រស្នូលរបស់កម្ពុជា និងជាកូនសោរគន្លឹះក្នុងការការពារសុខភាពសាធារណៈ និងជួយសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជា។
ឯកឧត្តម វ៉ាង វិនធាន បានមានប្រសាសន៍ថា រហូតមកដល់បច្ចុប្បន្ននេះ ភាគីចិនបានផ្ដល់វ៉ាក់សាំងកូវីដមកកាន់កម្ពុជាមានចំនួនជិត ៣៩លានដូសហើយ ស្មើនឹងជាង ៩០% នៃចំនួនសរុបវ៉ាក់សាំងដែលកម្ពុជាទទួលបាន។ វ៉ាក់សាំងចិនមិនត្រឹមតែមានសុវត្ថិភាព និងមានប្រសិទ្ធភាព បានរួមចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់ជំងឺកូវីដក្នុងប្រទេសកម្ពុជា។ ចាប់តាំងពីមានការផ្ទុះឡើងជំងឺកូវីដមក ប្រជាជនទាំងពីរបានរួមសុខរួមទុក្ខជាមួយគ្នា និងជួយគ្នាទៅវិញទៅមក។
តាមទិន្ឋន័យពីក្រសួងសុខាភិបាលកម្ពុជាបានឱ្យដឹងថា ប្រជាជនកម្ពុជាជាង១៤លាននាក់បានចាក់វ៉ាក់សាំងកូវីដយ៉ាងហោចណាស់មួយដូស ដែលស្មើនឹង៨៨% នៃចំនួនប្រជាជនសរុប ក្នុងចំណោមនោះ មាន ១៣.២ លាននាក់បានបញ្ចប់ការចាក់វ៉ាក់សាំងចំនួន ២ ដូស។
នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមការងារកំពុងដឹកជញ្ជូនវ៉ាក់សាំងកូវីដ១៩លើកទី៧ ដែលជាជំនួយរបស់ប្រទេសចិនជូនចំពោះប្រទេសកម្ពុជា ។
នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃប្រទេសកម្ពុជាបានថ្លែងសុន្ទរកថាក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំងកូវីដ១៩លើកទី៧ ដែលជាជំនួយរបស់ប្រទេសចិនជូនចំពោះប្រទេសកម្ពុជា ។
នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមការងារកំពុងដឹកជញ្ជូនវ៉ាក់សាំងកូវីដ១៩ លើកទី៧ ដែលជាជំនួយរបស់ប្រទេសចិនជូនចំពោះប្រទេសកម្ពុជា ។
នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ វ៉ាក់សាំងកូវីដ១៩ លើកទី៧ ដែលជាជំនួយរបស់ប្រទេសចិនជូនចំពោះប្រទេសកម្ពុជា ត្រូវបានដឹកជញ្ជូនដល់ប្រទេសកម្ពុជា ។
អ្នកបកប្រែ៖刘蓉