លោក Xi Jinping ប្រធានរដ្ឋចិន ៖ តាំងពីប្រទេសចិននិងអាស៊ានបង្កើតទំនាក់ទំនងសន្ទនាអស់រយៈពេល ៣០ ឆ្នាំមក បានដើរលើមហាវិថីមេត្រីភាពនិងសុខដុមនីយកម្មនិងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ

2021-11-22 17:48:06 |ប្រភព:CRI

  នាព្រឹកថ្ងៃទី ២២ ខែវិច្ឆិកា  លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញ​ចូលរួម​និងធ្វើ​ជាអធិបតីក្នុងកិច្ចប្រជុំកំពូលដើម្បី​រំលឹក​ខួបលើកទី ៣០ នៃទំនាក់ទំនង​សន្ទនាចិន-អាស៊ាន​នៅ​ក្រុង​ប៉េកាំង​តាមប្រព័ន្ធ​វីដេអូ ។

  លោក Xi Jinping បានគូសបញ្ជាក់​ថា តាំងពី​ការ​បង្កើត​ទំនាក់​ទំនង​​​សន្ទនា​រវាង​ចិន និងអាស៊ានរយៈពេល ៣០ ឆ្នាំមក ភាគីទាំងពីរ​បានឆ្លងកាត់ដំណើរដ៏វិសេសវិសាល​ ។ ក្នុងរយៈពេល ៣០ ឆ្នាំនេះ ​​មាន​ការអភិវឌ្ឍ​ដ៏​ស៊ីជម្រៅនៃសាកលភាវូបនីយកម្មសេដ្ឋកិច្ច​និងការវិវត្តន៍យ៉ាងស៊ីជម្រៅ​នៃនិម្មាបនកម្ម​អន្តរជាតិគឺ​រយៈពេល ៣០ ឆ្នាំដែលប្រទេសចិន​និងអាស៊ាន​ក្តាប់​ជាប់​​ឱកាសនៃយុគ​សម័យ​​និងសម្រេចបាននូវការអភិវឌ្ឍ​ទំនាក់ទំនងទ្វេភាគីបែប​លោតផ្លោះ​ ។ ​យើងបាន​ដើរតាម​​មហាវិថីមេត្រីភាព​និង​សុខដុមនីយកម្ម​និងកិច្ចសហប្រតិបត្តិការ​​ឈ្នះ-ឈ្នះឆ្ពោះទៅកាន់ការកសាង​សហគមន៍រួម​វាសនា​តែមួយ​ដែលកាន់តែជិតស្និទ្ធ​ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់វឌ្ឍនភាព​របស់មនុស្សជាតិ ៕

  លោក Xi Jinping បានគូសបញ្ជាក់ថា ប្រទេស​ចិន​គឺជាប្រទេសជិតខាង​ល្អ​ មិត្តល្អ និងជាដៃគូ​ល្អរបស់អាស៊ានជារៀងរហូត​ ។ ប្រទេសចិននឹងតម្កល់ទុក​អាស៊ានជាទិសដៅអាទិភាព​នៃទំនាក់ទំនងការទូតជាមួយ​ប្រទេសជិតខាង​យ៉ាង​​មុតមាំមិនងាករេ ​គាំទ្រ​​យ៉ាង​​មុតមាំមិនងាករេនូវសាមគ្គី​ភាព​អាស៊ាន​និងការកសាងសហគមន៍អាស៊ាន​ ​ ​គាំទ្រយ៉ាង​​មុតមាំមិនងាករេចំពោះ​តួនាទី​ជាស្នូល​របស់អាស៊ានក្នុងក្របខ័ណ្ឌតំបន់អាស៊ាន ​គាំទ្រយ៉ាង​​មុតមាំមិនងាករេចំពោះ​អាស៊ានក្នុងការ​ដើរតួនាទីកាន់តែធំក្នុងកិច្ចការក្នុងតំបន់​និងអន្តរជាតិ ៕