អ្នកជំនាញអំពីបញ្ហាអាស៊ាន៖ កិច្ចប្រជុំកំពូលដើម្បីរំលឹកខួបទី៣០នៃការបង្កើតទំនាក់ទំនងសន្ទនារវាងប្រទេសចិននិងអាស៊ាននឹងបើកយុគសម័យថ្មីនៃកិច្ចសហប្រតិបត្តិការទ្វេភាគី

2021-11-22 17:48:40 |ប្រភព:CRI

  កិច្ចប្រជុំកំពូលដើម្បីរំលឹកខួបទី៣០នៃការបង្កើតទំនាក់ទំនងសន្ទនារវាងប្រទេសចិននិងអាស៊ាន​ធ្វើឡើងតាមប្រព័ន្ធវីដេអូ​នៅ​ថ្ងៃទី២២ ខែវិច្ឆិកា​។ ពេល​ផ្តល់បទសម្ភាសន៍​​ពិសេស​ជាមួយ​អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិមចិន  ​​ប្រធាន​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​អំពី​អាស៊ាន​នៃ​សកលវិទ្យាល័យChulalongkorn ​និងជា​​អ្នក​ជំនាញ​ល្បីឈ្មោះរបស់ប្រទេសថៃ​​​បាន​ថ្លែង​ថា  ​ជឿ​ជាក់​ថា​កិច្ចប្រជុំ​កំពូល​លើកនេះ​​នឹង​បើក​យុគសម័យថ្មី​នៃ​កិច្ចសហប្រតិបត្តិការ​ចិន-អាស៊ាន​ ​អនាគត​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​នឹង​កាន់តែ​ភ្លឺស្វាង។

  លោកបាន​បន្ថែមថា ​រយៈពេល៣០ឆ្នាំកន្លងមក ​ចិននិងអាស៊ាន​បាន​​បង្កើត​យន្តការ​ចរចា​និង​សហប្រតិបត្តិការ​​ដ៏​ល្អ​ ​បាន​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​លើ​​ច្រើន​វិស័យ​ ​ស្រប​នឹង​​ពេលរួមគ្នា​ទប់ទល់​នឹង​​បញ្ហាប្រឈម​​ចំណងមិត្តភាពរវាងគ្នា​ក៏ត្រូវបាន​ពង្រឹង​ផងដែរ​ ​ដែលបាន​ឱ្យ​ទំនាក់ទំនង​ទ្វេភាគី​ឈានទៅមុខជាប់រហូត។ ​​បច្ចុប្បន្ន​ ​សេដ្ឋកិច្ច​ចិន​កំពុង​អភិវឌ្ឍ​​យ៉ាង​លឿន ​សកម្មភាព​សហប្រតិបត្តិការ​ក្រោម​គំនិតផ្តួចផ្តើម​ “ខ្សែក្រវាត់និងផ្លូវ” ក៏បាននិងកំពុង​នាំមក​នូវ​​សមិទ្ធផល​​ជាផ្លែផ្កា​ជាក់ស្តែង​​ដល់​​ការកសាង​និង​អភិវឌ្ឍ​​ជាតិ​របស់​ប្រទេសអាស៊ាន​ជាច្រើន​។ ​លោកសម្គាល់ថា ​៣០ឆ្នាំ​កន្លងទៅ  ​អាស៊ាននិងចិន​បាន​រួម​រស់​នៅ​ដោយ​មេត្រីភាព  ​បានផ្តល់ផលប្រយោជន៍​ដល់​គ្នានិងឈ្នះ-ឈ្នះ​ ​​ ពេលអនាគត​​​​ទំនាក់​ទំនង​សហប្រតិបត្តិការ​មេត្រីភាព​ជាមួយ​ប្រទេសជិត​នេះ​នឹង​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​ដោយឈរលើ​មូលដ្ឋាន​​​គោរពគ្នា​​ រួមរស់នៅ​ជាមួយគ្នា​ដោយសន្តិភាព ​អភិវឌ្ឍន៍​ជានិរន្តរ៍​​និង​ចែករំលែក​​សមិទ្ធផល​​ទៅវិញទៅមក​៕​