ដំណាប់ស្វាយក្នុងរដូវថ្មីរបស់ប្រទេសកម្ពុជាចាប់ផ្តើមនាំចេញទៅកាន់ប្រទេសចិន !

2021-11-22 17:49:14 |ប្រភព:xinhua

  ថ្មីៗនេះ សាខាក្រុមហ៊ុនកម្ពុជារបស់ក្រុមត្រួតពិនិត្យ និងវិញ្ញាបនប័ត្រប្រទេសចិន បានចេញ​វិញ្ញាបនប័ត្រ​នាំចេញដំណាប់ស្វាយទៅ​ប្រទេស​ចិនក្នុង​រដូវ​ប្រមូល​ផល​ផ្លែ​ស្វាយ​កម្ពុជា ។ ​ដំណាប់ស្វាយលើកនេះជាដំណាប់ស្វាយផលិតដោយក្រុមហ៊ុនបច្ចេកវិទ្យាអាហារចុងប៉ាវ(កម្ពុជា)ដែលមាន១៣០តោន ចេញពីកំពង់ផែក្រុងព្រះសីហនុ នៅថ្ងៃទី១២ ហើយនឹងដឹកជញ្ជូនដល់ទីក្រុងសៀមិនប្រទេសចិននៅថ្ងៃទី ២២ ។

  កសិកម្មជាសសរស្តម្ភដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា និងក៏ជាវិស័យដែលអភិវឌ្ឍលឿនមួយក្រោមការឥទ្ធិពលពីជំងឺកូវីដ១៩​។ តាមទិន្នន័យពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជាបានឱ្យដឹងថា ក្នុងរយៈពេលខែមករា ដល់ខែ តុលា ឆ្នាំ ២០២១​ ប្រទេសកម្ពុជាបាននាំចេញកសិផលដល់តំបន់និងប្រទេសចំនួន ៦៨ ដែលមានតម្លៃ ៤ ពាន់លានដុល្លារអាមេរិក ធៀបនឹងឆ្នាំ ២០២០ កើនឡើង ៨៧.៥% ។

  ប្រទេសចិនជាទីផ្សារធំជាងគេសម្រាប់កសិផលប្រទេសកម្ពុជា ។ ឧទាហរណ៍ដំណាប់ស្វាយ ប្រទេសកម្ពុជាជា​តំបន់​ផលិតផ្លែស្វាយសំខាន់ៗក្នុងតំបន់អាស៊ី​អា​គ្នេ​យ៏ ផ្ទៃដីដាំស្វាយរបស់ប្រទេសកម្ពុជាមានចំនួន ១៣០,០០០ ហិកតា ទិន្នផលប្រចាំឆ្នាំគឺ ១.៧ លានតោន។ ក្នុងរយៈពេលខែមករា ដល់ខែតុលា ឆ្នាំ២០២១ ប្រទេសកម្ពុជានាំចេញទៅ​ប្រទេសចិន១៥,០០០តោន  ធៀបនឹងឆ្នាំ ២០២០ កើនឡើង ១៩៥.៤% ក្នុងចំណោមនេះ មាន ១២,០០០ តោននាំចេញ​ទៅប្រទេសចិន​។

នាថ្ងៃទី ២១ ខែតុលា កម្មករកំពុងចិតផ្លែស្វាយក្នុងរោងចក្រផលិតផលដំណាប់​ស្វាយរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអាហារចុងប៉ាវ(កម្ពុជា)ខេត្តកំពង់ស្ពឺប្រទេសកម្ពុជា ។ ថតដោយ ឆៀ ជីសៀង

ផ្លែស្វាយក្នុងរោងចក្រផលិតផលដំណាប់ស្វាយរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអាហារចុងប៉ាវ(កម្ពុជា)ខេត្តកំពង់ស្ពឺ​ប្រទេស​កម្ពុជា​ ។ ថតដោយ ឆៀ ជីសៀង

  អ្នកបកប្រែ៖刘蓉