ថ្ងៃទី ២២ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតអបអរសាទរការបើកកិច្ចប្រជុំកំពូលប្រព័ន្ធសារព័ត៌មានពិភពលោកលើកទី ៤ ។ លោកបានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ បម្រែបម្រួលនៃស្ថានការណ៍សកលដែលពុំធ្លាប់មាននិងការរីករាលដាលនៃជំងឺកូវីដ ១៩ នៅទូទាំងពិភពលោក បានជះឥទ្ធិពលទៅវិញទៅមក ការវិវត្តិន៍នៃនិម្មាបនកម្មអន្តរជាតិមានភាពស្មុគ្រស្មាញ។ តើត្រូវធ្វើយ៉ាងណាដើម្បីឆ្លើយតបឱ្យបានត្រឹមត្រូវនឹងបញ្ហាប្រឈមនៃយុគសម័យ និងប្រមូលផ្តុំគំនិតឯកភាពរួមជាសកល ប្រព័ន្ធសារព័ត៌មានទទួលបន្ទុក សង្គមដ៏សំខាន់។ រំពឹងថាភ្ញៀវកិត្តិយសដែលចូលរួមកិច្ចប្រជុំអាចធ្វើការពិគ្រោះពិភាក្សាយ៉ាងស៊ីជម្រៅអំពីប្រធានបទនៃកិច្ចប្រជុំកំពូល ដើម្បីបង្កើនគំនិតឯកភាព ខិតខំធ្វើជាអ្នកផ្សព្វផ្សាយដែលតភ្ជាប់ដួងចិត្តប្រជាជន និងអ្នកជំរុញនៃការផ្លាស់ប្តូរខាងវប្បធម៌មនុស្សជាតិ រួមចំណែកតាមលទ្ធភាពរបស់ខ្លួនដល់ការផ្សព្វផ្សាយគុណតម្លៃរួមរបស់មនុស្សជាតិ និងជំរុញការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលប្រព័ន្ធសារព័ត៌មានពិភពលោកលើកទី ៤ បានប្រារព្ធធ្វើនៅក្រុងប៉េកាំងនាថ្ងៃដដែល ក្រោយប្រធានបទ"យុទ្ធសាស្រ្តអភិវឌ្ឍន៍ប្រព័ន្ធសារព័ត៌មានក្រោមការលុកលុយនៃវិបត្តិកូវីដ ១៩”៕