ស្ថានីយ សៀវវ៉ានតុងមានទីតាំងស្ថិតនៅឃុំសៀវវ៉ានតុង ស្រុកណានជាន មណ្ឌលស្វយ័តជនជាតិបៃ តាលី ខេត្តយូណាន មានចម្ងាយជាង៨០គីឡូម៉ែត្រពីស្រុកណានជាន។ ដើម្បីពង្រឹងសមិទ្ធផលនៃការបន្ថយភាពក្រីក្រ ជំរុញការស្តារជនបទឡើងវិញ រដ្ឋបាលបានកសាងស្ថានីយថ្មីនេះនៅផ្លូវដែកដែលបានចាប់ផ្តើមដំណើរការជាផ្លូវការ។ ស្ថានីយ សៀវវ៉ានតុងបានចាប់ផ្តើមដំណើរការជាផ្លូវការនៅថ្ងៃទី៦ ខែវិច្ឆិកា។ ជារៀងរាល់ថ្ងៃ មានរថភ្លើងចំនួន៤ ដែលមកពីក្រុងគុនមីង ក្រុងលីជាំងនិងក្រុងលិនឆាងឈប់នៅទីនេះ។ ប្រជាជនជាង៣០មឺុននាក់អាចទទួលផលប្រយោជន៍ពីស្ថានីយនេះ។
ដោយសារសណ្ឋានដីនៃខ្ពស់រាបនិងតំបន់ភ្នំ ស្ថានីយ សៀវវ៉ានតុងត្រូវបានរចនាឡើងក្រោម“ពាក់កណ្តាលជាផ្លូវរូង និងពាក់កណ្តាលជាស្ពាន”។ ស្ថានីយ សៀវវ៉ានតុងជាស្ថានីយដែលមានរូបរាងពិសេស ក៏ជាទេសភាពដ៏ពិសេសនៅលើផ្លូវដែកនេះ។
ស្ថានីយ សៀវវ៉ានតុងថតពីលើអាកាស។
ស្ថានីយ សៀវវ៉ានតុងថតពីលើអាកាស។
រថភើ្លងមួយកំពុងចូលក្នុងស្ថានីយ សៀវវ៉ានតុង។
ការរចនា“ពាក់កណ្តាលជាផ្លូវរូងនិងពាក់កណ្តាលជាស្ពាន”នៃស្ថានីយ សៀវវ៉ានតុងថតពីលើអាកាស។
នៅស្ថានីយ សៀវវ៉ានតុង បុគ្គលិកម្នាក់កំពុងណែនាំដំណើរការទិញសំបុត្រដល់ភ្ញៀវ។
អ្នកបកប្រែ៖李润菁