សន្និសីទការងារផ្នែកភស្តុភារកងទ័ពទាំងមូលរបស់ប្រទេសចិនបានប្រារព្ធឡើងនៅទីក្រុងប៉េកាំងពីថ្ងៃទី ២២ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា។លោកXi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានសង្កត់ធ្ងន់ថា តាំងពីសមាជបក្សកុម្មុយនិស្តចិនលើកទី១៨មក រណសិរ្សភស្តុភារនៃកងទ័ពទាំងមូលបានកំណែទម្រង់និងច្នៃប្រឌិតថ្មីយ៉ាងសកម្ម ដោយបានរួមចំណែកយ៉ាងសំខាន់សម្រាប់ការកសាងនិងការអភិវឌ្ឍ ព្រមទាំងការបំពេញបេសកកម្មនិងភារកិច្ចប្រកបដោយប្រសិទ្ធភាពរបស់កងទ័ពចិន។សង្ឃឹមថា សមមិត្តគ្រប់រូបនឹងពន្លឿនការអនុវត្តជាក់ស្តែងនូវផែនការ“៥ឆ្នាំទី១៤” ពន្លឿនការកសាងប្រព័ន្ធចរាចរណ៍ទំនិញយោធាទំនើបនិងប្រព័ន្ធគ្រប់គ្រងទ្រព្យសម្បត្តិយោធាទំនើប ពន្លឿនការអភិវឌ្ឍភស្តុភារទំនើបប្រកបដោយគុណភាពខ្ពស់ ដើម្បីផ្តល់ការគាំទ្រយ៉ាងរឹងមាំសម្រាប់ការសម្រេចបាននូវគោលដៅតស៊ូនៃការបង្កើតកងទ័ពគម្រប់១សតវត្សរ៍៕