ថ្ងៃទី២៤ ខែវិច្ឆិកា ប្រទេសចិនបានធ្វើសកម្មភាពអបអរការរាប់ថយក្រោយ ១០០ ថ្ងៃនៃពិធីសម្ពោធបើកព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិករដូវរងាទីក្រុងប៉េកាំងឆ្នាំ២០២២ (Beijing2022)។
តាមការលើកឡើងរបស់សហព័ន្ធជនពិការចិនបានឱ្យដឹងថា កីឡាករកីឡាការិនីជនពិការចិនកំពុងខិតខំហ្វឹកហាត់ ពេញមួយឆ្នាំមកមិនដែលផ្អាកការហ្វឹកហាត់នោះទេ ហើយសមត្ថភាពប្រកួតប្រជែងបានត្រូវលើកកម្ពស់រហូត ក្នុងនោះ ក្រុមកីឡាហុកគីលើទឹកកកប៉ារ៉ាឡាំពិក ក្រុមកីឡា curling ជិះរទេះរុញរបស់ចិនដណ្តើមបានសិទ្ធិចូលរួមការប្រកួតហើយ។ ការចូលរួមលេងកីឡាទឹកកកបានផ្តល់វិធីថ្មីដល់ជនពិការចិនចំនួនរាប់រយលាននាក់ ដើម្បីស្វែងរកបែបផែនជីវិតថ្មីតាមរយៈកីឡា។
សូមបញ្ជាក់ថា ប្រទេសចិនទទួលបានសិទ្ធិរៀបចំធ្វើព្រិត្តិការណ៍កីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិករដូវរងាឆ្នាំ ២០២២ កាលពីឆ្នាំ២០១៥។ ចាប់ពីពេលនោះមក ជនពិការចិនចំនួនកាន់តែច្រើនឡើងៗបានចូលរួមលេងកីឡារដូវរងា។ ចិនបានធ្វើសកម្មភាពរដូវកាលកីឡាទឹកកកសម្រាប់ជនពិការទូទាំងប្រទេសរយៈពេល ៥ ឆ្នាំជាប់ ក្នុងអំឡុងពេលនោះ គ្រប់ទីកន្លែងបានធ្វើសកម្មភាពខុសៗគ្នាដូចជា ការប្រកួតកីឡា ការដកបទពិសោធន៍ផ្ទាល់លើវិញ្ញាសាកីឡាប៉ារ៉ាឡាំពិករដូវរងា និងពិព័រណ៍សម្ភារកីឡាប៉ារ៉ាឡាំពិករដូវរងាជាដើម ដើម្បីជួយបងប្អូនជនពិការកាន់តែច្រើនឡើងៗឱ្យចូលរួមលេងកីឡាទឹកកកដោយសប្បាយរីករាយ៕