ថ្ងៃទី ២៤ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំលើកទី ២២ នៃគណៈកម្មាធិការមជ្ឈិមជំរុញកំណែទម្រង់ឱ្យស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយនៃមជ្ឈិមបក្សកុម្មុយនិស្តចិនដោយបានពិភាក្សានិងអនុម័តលើ«គម្រោងពុះពារឧបសគ្គរយៈពេល ៣ ឆ្នាំសម្រាប់កំណែទម្រង់ប្រព័ន្ធវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា» និង«មតិណែនាំស្តីពីការពន្លឿនការកសាងប្រព័ន្ធទីផ្សារថាមពលអគ្គិសនីឯកភាពនៅទូទាំងប្រទេស»ជាដើម។
លោក Xi Jinping បានគូសបញ្ជាក់ថា ត្រូវពន្លឿនការបង្កើតប្រព័ន្ធរបបដែលធានាដល់ភាពឯករាជ្យម្ចាស់ផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាកខ្ពស់ លើកកម្ពស់សមត្ថភាពបង្កើតជាប្រព័ន្ធក្នុងការច្នៃប្រឌិតថ្មីខាងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា។ ត្រូវសម្រេចបាននូវការចែករំលែកនិងធ្វើឱ្យប្រសើរឡើងនូវការចែកចាយថាមពលអគ្គិសនីក្នុងក្របខណ្ឌកាន់តែធំនៅទូទាំងប្រទេសចិន។
កិច្ចប្រជុំបានគូសបញ្ជាក់ថា ត្រូវពង្រឹងកម្លាំងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាជាយុទ្ធសាស្ត្រជាតិ បង្កើតប្រព័ន្ធមន្ទីរពិសោធន៍ជាតិ។ ត្រូវឱ្យសហគ្រាសដើរតួនាទីសំខាន់ក្នុងការច្នៃប្រឌិតថ្មីផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ជំរុញឱ្យបង្កើតភាពវិលជុំដ៏ល្អប្រសើររវាងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ឧស្សាហកម្មនិងហិរញ្ញវត្ថុ។ ត្រូវធ្វើឱ្យមានសុក្រឹតភាពនូវប្រព័ន្ធនិងយន្តការខាងការបណ្តុះបណ្តាល ប្រើប្រាស់ វាយតម្លៃ សេវាកម្ម គាំទ្រនិងលើកទឹកចិត្តធនធានមនុស្ស។ ត្រូវផ្តល់ការណែនាំនិងសេវាកាន់តែចំគោលដៅដល់សហគ្រាស។
កិច្ចប្រជុំលើកនេះក៏បានពិភាក្សានិងអនុម័តលើ«មតិយោប់ស្តីពីការបង្កើនការអភិរក្សវត្ថុបុរាណ»និងឯកសារផ្សេងទៀត៕