សកម្មភាពអបអរការរាប់ថយក្រោយ១០០ថ្ងៃនៃការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងា Beijing2022 បានធ្វើឡើងនៅទីក្រុងប៉េកាំង

2021-11-25 17:37:06 |ប្រភព:CRI

  សកម្មភាព​អបអរ​សាទរ​ការ​រាប់ថយក្រោយ១០០ថ្ងៃ​នៃ​​ការប្រកួត​កីឡា​ប៉ារ៉ាឡាំពិក​រដូវរងា​ក្រុងប៉េកាំង​​ឆ្នាំ​២០២២ ​(Beijing2022 )​បាន​ធ្វើឡើងនៅមជ្ឈមណ្ឌល​កីឡា​ហែលទឹកជាតិចិន​ដែលស្ថិតនៅទីក្រុងប៉េកាំងរដ្ឋធានី​ប្រទេស​ចិន​កាលពី​យប់​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ២០២១  ​ផែនការ​​រត់​បណ្តាក់​​ភ្លើងគប់​កីឡា​​​ប៉ារ៉ាឡាំពិក​​ក៏​បាន​ប្រកាស​ក្នុង​​ឱកាសនេះ​ផងដែរ​។

  លោក Cai Qi ប្រធាន​គណៈកម្មាធិការ​រៀបចំ​ព្រឹត្តិការណ៍ Beijing2022​​បាន​ថ្លែង​ថា   ​​ការប្រកួត​កីឡា​​​អូឡាំពិក​និង​ប៉ារ៉ាឡាំពិក​រដូវរងា​ក្រុងប៉េកាំង​​ឆ្នាំ​២០២២​ ជាសកម្មភាព​សំខាន់​​ក្នុង​ដំណាក់កាល​​​ប្រវត្តិសាស្ត្រ​របស់​ប្រទេសចិន​។ ​យើង​បាន​ប្រកាន់ខ្ជាប់​ទស្សនៈ​រៀបចំ​ការប្រកួត​បែប​​បៃតង ចែករំលែក បើកទូលាយ ស្អាតស្អំ​ ​ដោយគ្រប់ជ្រុងជ្រោយ ​ ​សង្គមទាំងមូលរបស់ចិន​បាន​រួមគ្នា​ចែករំលែក​ពី​ជីវភាព​កាន់តែល្អបវរ​និង​កាន់តែ​មាន​​សុភមង្គល។ ​បច្ចុប្បន្ន​នេះ ​ការងារ​ត្រៀម​​រៀបចំ​គ្រប់​ផ្នែក​សម្រេច​ហើយ។

  មាន​ជនពិការ​ចិន​ចំនួន ២៤២៨ នាក់​បាន​ចុះឈ្មោះ​ចូលរួម​ការជ្រើសរើស​​អ្នកស្ម័គ្រចិត្ត​នៃ​ព្រឹត្តិការណ៍​កីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិក​ Beijing2022​ ។ ​បន្ទាប់ពី​ការប្រឡង​និង​វគ្គបណ្តុះបណ្តាល​ដ៏​តឹងរ៉ឹង  ​មាន​ជនពិការ​ចំនួន ​១៩​ នាក់​បាន​ក្លាយជា​អ្នកស្ម័គ្រចិត្ត​​ក្នុង​ចំណោម​នោះ​​អ្នក​មាន​វ័យក្មេង​ជាងគេ​គឺ​មានអាយុ​ ១៩ ឆ្នាំ ឯអ្នក​មាន​វ័យ​ចំណាស់​ជាងគេ​​គឺ ៦៣ ឆ្នាំ។

  សម្រាប់​ការរត់​បណ្តាក់​ភ្លើង​គប់​នៃ​​ព្រឹត្តិការណ៍​កីឡា​ប៉ារ៉ាឡាំពិក​ Beijing2022​ នឹង​ធ្វើ​ឡើង​ពី​ថ្ងៃទី២ ដល់​ទី៤ ខែមីនា ឆ្នាំ២០២២ ​នៅ​ទីតាំង​ប្រកួតទាំងបី​ គឺ ​ប៉េកាំង -យេនឈីង-ហ្សាំងចាខូវ  ​អ្នករត់​បណ្តាក់​ភ្លើងគប់​​មាន​ចំនួន​​ប្រហែល ៦០០ នាក់។ ឯ​ប្រធានបទ​នៃ​ការរត់​បណ្តាក់​ភ្លើង​គប់​គឺ “​ស្វាគមន៍​ការណាត់គ្នា​ជាមួយកីឡា​​ទឹកកក ​ឆ្ពោះ​ទៅកាន់អនាគត​ល្អបវរ ​”  ​ក្នុងបំណង​លើកទឹកចិត្ត​ជនពិការ​ទូទាំងពិភពលោក​ឱ្យ​ហាត់ប្រាណ​ថែ​ទាំ​សុខភាព​ឱ្យល្អ​ ​ដើម្បី​រួមចំណែក​ក្នុងការទប់ទល់​នឹង​​ជំងឺឆ្លង​។

  ដោយឡែក ​ក្នុងសកម្មភាព​នេះ​​​ក៏បាន​សំដែង​​ស្នាដៃតន្ត្រី​ល្អ​ៗ​អំពី​ប្រធានបទ​កីឡា​ប៉ារ៉ាឡាំពិក ដូចជាចម្រៀងបទ​«បំភ្លឺក្តីសុបិន» «ធ្វើគារវ​កិច្ចចំពោះអ្នកក្លាហាន» «ក្នុងព្រឹល​ទឹកកកដ៏ស្រស់ស្អាត»ជាដើម​៕​