នាពេលថ្មីៗនេះ ប្រទេសចិនបានប្រកាស បង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយអាស៊ាន។ទាក់ទិននឹងរឿងនេះ លោកស្រីShuYutingអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី២៥ ខែវិច្ឆិកា ថា ពីខែមករាដល់ខែតុលា ឆ្នាំ២០២១ ទំហំពាណិជ្ជកម្មប្រទេសចិន-អាស៊ានបានឡើងដល់៧០៣៣០០លានដុល្លារអាមេរិក កើនឡើង៣០%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២០ ទំហំពាណិជ្ជកម្មនៅឆ្នាំ២០២១នឹងបង្កើតកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រ។
លោកស្រីShuYutingបានថ្លែងថា គិតរហូតដល់បច្ចុប្បន្ន ទំហំវិនិយោគទៅវិញទៅមកសរុបប្រហែល៣០០០០០លានដុល្លារអាមេរិក។ភាគីទាំង២ធ្វើកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញឱ្យគម្រោងសហប្រតិបត្តិការជាច្រើនផ្តល់ផលប្រយោជន៍ដល់ប្រទេសនិងជីវភាពរស់នៅរបស់ប្រជាជន និងពន្លឿនការតភ្ជាប់គ្នា ដែលបានរួមចំណែកយ៉ាងសកម្មចំពោះការជំរុញការអភិវឌ្ឍដោយភាពរុងរឿងនៃសេដ្ឋកិច្ចសង្គមក្នុងតំបន់។
លោកស្រីShuYutingបន្តទៀតថា នៅជំហានក្រោយ ក្រសួងពាណិជ្ជកម្មចិននឹងរួមជាមួយអាស៊ាន ដើម្បីរួមចំណែកដល់ការកសាងសហគមន៍រួមវាសនារវាងប្រទេសចិននិងអាស៊ានដែលមានភាពកាន់តែជិតស្និទ្ធ៕