កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២១ ការហាត់សមចម្រុះត្រាប់តាមការប្រកួតកីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំងក្រោមប្រធានបទថា"មួយថ្ងៃក្នុងការប្រកួត"បានប្រព្រឹត្តទៅយ៉ាងរលូន។តាមការផ្សាយដំណឹងឱ្យដឹងថា ការសមហាត់បែបនេះគឺជាទម្លាប់ជាប្រចាំនៃការងារត្រៀមរៀបចំការប្រកួតកីឡាអូឡាំពិក ហើយក៏ជា"សកម្មភាពចាំបាច់ត្រូវធ្វើ"ដែលរួមគ្នាសម្រេចដោយគណៈកម្មាធិការរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង គណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិនិងគណៈកម្មាធិការកីឡាប៉ារ៉ាឡាំពិកអន្តរជាតិ មុនពេលបើកធ្វើព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងផងដែរ។តម្រូវការជាមូលដ្ឋាននៃការហាត់សមនេះគឺជ្រើសរើសពេលប្រកួតមួយថ្ងៃដែលមានកាលវិភាគប្រកួតច្រើនបំផុតក្នុងអំឡុងពេលប្រកួតកីឡាអូឡាំពិករដូវរងា ធ្វើការហាត់សមចម្រុះដោយត្រាប់តាមកាលវិភាគប្រកួតនៃថ្ងៃនោះ។
យោងតាមកាលវិភាគប្រកួតចុងក្រោយបង្អស់នៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងឱ្យដឹងថា នៅថ្ងៃទី៧ខែកុម្ភៈឆ្នាំ២០២២ សាលប្រកួតចំនួន៩នៅទីក្រុងប៉េកាំង តំបន់ Zhangjiakou និងតំបន់ Yanqingនឹងមានការប្រកួតជិត២០លើកក្នុងនោះបូករួមទាំងវិញ្ញាសាធំៗចំនួន៦និងវិញ្ញាសាតូចៗចំនួន១២។