លោកវេជ្ជ​បណ្ឌិត Zhong Nanshan ធ្វើការវិនិច្ឆ័យថ្មីបំផុតលើវីរុស​កូវីដ១៩បំប្លែងថ្មី Omicron

2021-11-29 16:46:58 |ប្រភព:CRI

  កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា កិច្ចប្រជុំថ្នាក់ជាតិលើកដំបូងនៃសមាគមជំងឺផ្លូវដង្ហើមនៃសម្ព័ន្ធជំងឺកម្ររបស់ប្រទេសចិនបានធ្វើឡើងនៅទីក្រុងក្វាងចូវ។ លោក Zhong Nanshanសមាជិកនៃបណ្ឌិតសភាវិស្វកម្មចិនបានអញ្ជើញចូលរួមនិងថ្លែងសុន្ទ​រកថា។

  ក្នុងអំឡុងពេលកិច្ច​ប្រជុំលើកនេះ លោកវេជ្ជ​បណ្ឌិត Zhong Nanshan បានថ្លែងក្នុង

  ពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានថា មើលពីស្ថានភាពបច្ចុប្បន្នឃើញថា ​វីរុសបំប្លែងថ្មីអូមីក្រុងមានសមត្ថភាពឆ្លងកាន់តែលឿន ហើយបានរីករាលដាលនៅអាហ្រ្វិកខាងត្បូងនិងតំបន់ផ្សេងទៀត​ ហើយថ្មីៗនេះ ករណីឆ្លងមួយក៏ត្រូវបានរកឃើញនៅ

  តំបន់ហុងកុងប្រទេសចិនផងដែរ។

  លោកថ្លែងថា ​ វីរុស​កូវីដ១៩បំប្លែងថ្មី Omicron នេះថ្មីណាស់។ ទោះបីជាការធ្វើតេស្តហ្សែនម៉ូលេគុលបានរកឃើញថា វាមានការផ្លាស់ប្តូរជាច្រើនក្តី ប៉ុន្តែតើវាមានគ្រោះថ្នាក់យ៉ាងណា វានឹងរីករាលដាលលឿនយ៉ាងណា ហើយតើវានឹងធ្វើឱ្យស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរឬយ៉ាងណា តើត្រូវបង្កើតវ៉ាក់សាំងពិសេសសម្រាប់ឆ្លើយតប​វីរុស​នេះឬទេ គឺត្រូវវិនិច្ឆ័យទៅតាមស្ថានភាពជាក់ស្តែង៕