វេទិកាកិច្ចសហប្រតិបត្តិការប្រព័ន្ធសារព័ត៌មាន"ដៃគូអាហ្វ្រិក”ឆ្នាំ ២០២១ បានបើកធ្វើ លោករដ្ឋមន្រ្តីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ

2021-11-29 16:47:34 |ប្រភព:CRI

  ថ្ងៃទី ២៦ ខែវិច្ឆិកា ​វេទិកា​កិច្ចសហប្រតិបត្តិការ​ប្រព័ន្ធសារព័ត៌មាន​​"ដៃគូអាហ្វ្រិក​”ឆ្នាំ​ ២០២១ បានបើកធ្វើតាមអនឡាញ លោក Huang Kunming សមាជិកការិយាល័យនយោបាយ​និងជា​រដ្ឋមន្រ្តីក្រសួងឃោសនាការ​នៃគណៈកម្មាធិការ​មជ្ឈិមបក្សកុម្មុយនិស្តចិន​បាន​ថ្លែង​សុន្ទរកថា​តាមប្រព័ន្ធវីដេអូ។​

  លោក Huang Kunming បានលើកឡើងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រាស្រ័យទាក់​ទង​​គ្នា​រវាងប្រព័ន្ធសាព័ត៌មាន​ចិននិងអាហ្វ្រិកមានកាន់តែច្រើន​ ​ភាគីទាំងពីររួមគ្នា​ផ្សពផ្សាយ​សច្ចធម៌ ​និងជំរុញការតភ្ជាប់ដួងចិត្តប្រជាជន។ ​ទិដ្ឋភាពដ៏រស់រវើក​និង​រឿងរ៉ាវ​គួរ​ឱ្យរំភើបស្តីពីមេត្រីភាពរវាងចិននិងអាហ្វ្រិក​ត្រូវបានផ្សព្វផ្សាយ​យ៉ាងច្រើន​។ កិច្ចប្រជុំ​ពេញ​អង្គ​លើកទី ​៦ នៃ​គណៈកម្មាធិការ​មជ្ឈិមបក្សកុម្មុយនិស្តចិន​អាណត្តិទី ​១៩​ ដែលបិទបញ្ចប់​នៅពេលមុននេះមិនជាយូរប៉ុន្មាន បាន​បើកទំព័រថ្មីនៃការ​ឆ្ពោះទៅកាន់​គោលដៅតស៊ូ​១០០ ឆ្នាំ​ទី​ពីរ​របស់ប្រទេសចិន​។ ​ក្នុងដំណើរ​ថ្មី ​យើងនឹង​ប្រកាន់ខ្ជាប់​នូវការ​ដើរ​លើផ្លូវ​អភិវឌ្ឍ​ន៍​ដោយសន្តិភាព ​ផ្លូវ​កំណែទម្រង់​និង​បើកទូលាយ​ និង​ផ្លូវ​ពហុភាគីនិយម បង្កើន​​ការផ្លាស់ប្តូរ​និងកិច្ចសហប្រតិបត្តិការ​លើវិស័យប្រព័ន្ធសារព័ត៌មាន​ ​ធនាគារ​គំនិត​និង​វប្បធម៌ជាដើម​ ដើម្បីរួមជាមួយមិត្ត​អាហ្វ្រិកកសាង​ពិភពលោក​កាន់តែល្អបវរ។

  វេទិកាលើកនេះ​រៀបចំ​ដោយ​អគ្គស្ថានីយវិទ្យុនិង​ទូរទស្សន៍មជ្ឈិម​ចិន​ ​ដោយមានការ​ចូលរួម​ពី​ភ្ញៀវកិត្តិយសជិត ១០០ រូប​ដែលមកពីប្រទេស​និង​តំបន់ចំនួនជាង​ ​៤០៕