នៅយប់ថ្ងៃទី ២៩ ខែវិច្ឆិកា នៅទីក្រុងប៉េកាំង លោកស៊ី ជីនភីង ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនៃវេទិកាសហប្រតិបត្តិការរវាងចិននិងអាហ្រ្វិកលើកទី ៨ ព្រមនិងថ្លែងសុន្ទរកថាគន្លឹះតាមប្រព័ន្ធវីដេអូ ។
លោកស៊ី ជីនភីងបានលើកឡើងថា ក្នុងអំឡុងពេល ៦៥ ឆ្នាំតាំងពីបានបង្កើតទំនាក់ទំនងការទូតមក ប្រទេសចិននិងអាហ្រ្វិកបានធ្វើជាគំរូល្អនៃការបង្កើតទំនាក់ទំនងអន្តរជាតិបែបថ្មី ។ លោកបានលើកឡើងនូវគំនិតផ្តួចផ្តើម ៤ ចំណុចអំពីការបង្កើតសហគមន៍រួមវាសនាចិន-អាហ្រ្វិកក្នុងយុគសម័យថ្មី ពោលគឹ ទី ១ ប្រកាន់ខ្ជាប់ការសាមគ្គីគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ទី ២ ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែង ពង្រីកទ្រង់ទ្រាយពាណិជ្ជកម្មនិងការវិនិយោគ ចែករំលែកបទពិសោធន៍កាត់បន្ថយភាពក្រីក្រ និងបង្កើនកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចឌីជីថល ទី ៣ ជំរុញការអភិវឌ្ឍបៃតង ទី ៤ គាំពារភាពសច្ចយុត្តិធម៌ ៕