នៅយប់ថ្ងៃទី ២៨ ខែវិច្ឆិកា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្វាយសាររំលែកព្រះមរណទុក្ខថា សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងជាព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្របានយាងសោយព្រះទិវង្គតនៅប្រទេសបារាំងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងព្រះជន្មាយុ ៧៧ ព្រះវស្សា ដោយព្រះរោគាពាធ។
គណបក្សហ៊្វុនស៊ិនប៉ិចបានជូនដំណឹងនៅយប់ថ្ងៃទី២៨ ខែវិច្ឆិកាថា ព្រះសពរបស់សម្តេចក្រុមព្រះនឹងត្រូវយាងដង្ហែមកកាន់កម្ពុជាក្នុងពេលដ៏ខ្លីខាងមុខនេះ៕