អត្រា​ពន្ធគយ​​ប្រទេស​ចិន​បាន​ធ្លាក់​ចុះ​ពី​១៥.៣%​នៅ​មុន​ពេលចូល​ជា​សមាជិក​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោកមក​នៅ​ត្រឹម​​៧.៤%

2021-11-30 11:29:11 |ប្រភព:CRI

  កាលពី​ថ្ងៃ​ទី​១៧​ខែ​កញ្ញា​ឆ្នាំ​២០០១​ សន្និសីទ​លើក​ទី​១៨​នៃ​ក្រុម​ការងារប្រទេស​​ចិន​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​បាន​អនុម័ត​លើ​លិខិត​បទដ្ឋាន​គតិ​យុត្ត​ស្តីពី​ប្រទេស​ចិន​ចូល​ជា​សមាជិក​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នៅ​ក្រុង​ហ្ស៊ឺណែវ​ប្រទេស​ស្វ៊ីស​ ដែលជា​សញ្ញា​បញ្ជាក់ថា​កិច្ចចរចា​ស្តីពីការដែល​ប្រទេស​ចិន​ចូល​ជា​សមាជិក​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​បាន​បញ្ចប់​ជា​ផ្លូវ​ការ​ ។ ​យោង​តាម​កិច្ច​សន្យា​នៅពេល​ចូល​ជា​សមាជិក​នៃ​អង្គការពាណិជ្ជកម្ម​ពិភពលោក​ នៅ​មុន​ថ្ងៃ​ទី​១​ខែ​មករា​ឆ្នាំ​២០១០​ ប្រទេស​ចិន​ត្រូវ​សម្រេចការ​កាត់​បន្ថយអត្រា​ពន្ធ​គយ​ទាំង​អស់​ ដោយ​ត្រូវ​កាត់​បន្ថយ​​ពី​​១៥.៣%មក​ត្រឹម​​​៩.៨%។

  ឆ្នាំ​២០២០​ ពន្ធ​គយ​ប្រទេស​ចិន​ត្រូវ​ជា​២​៥៦៤២០​លាន​យាន់​ប្រាក់​ចិន​ អត្រា​នៃ​ចំណូល​ពន្ធ​គយ​បាន​ធ្លាក់​ចុះ​ពី​៥.៤៩%នៅ​ឆ្នាំ​២០០១មក​នៅ​ត្រឹម​​១.៦៦%នៅ​ឆ្នាំ​២០២០​ ។ បច្ចុប្បន្ន​អត្រា​​ពន្ធគយ​ប្រទេស​ចិនស្ថិតនៅ​ត្រឹម៧.៤%   ទាបជាង​ប្រទេស​ជាសមាជិកអង្គការ​ពាណិជ្ជកម្ម​ពិភពលោក​​​ដែល​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​​ទាំង​អស់​ ​ ជិតឈានដល់កម្រិតនៃសមាជិកជាប្រទេស​អភិវឌ្ឍន៍ ​ ការកាត់​បន្ថយ​យ៉ាង​ខ្លាំង​ក្លា​នៃអត្រា​ពន្ធ​គយ​បាន​នាំ​មក​នូវ​ការ​នាំ​ចូល​ជាច្រើន​ដល់​ប្រទេស​ចិន​៕