លោក លីន ចានស៊ី អ្នកវិទ្យាសាស្ត្រជាន់ខ្ពស់នៃមជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកទេសស្មៅដាំដុះផ្សិតនៃសាកលវិទ្យាល័យកសិកម្មនិងព្រៃឈើខេត្តហ្វូជាន បានបង្កើតបច្ចេកទេសស្មៅដាំដុះផ្សិតនៅទសវត្សរ៍៨០ឆ្នាំនៃសតវត្សរ៍ទី២០។ បច្ចេកទេសនេះបានយកស្មៅជំនួសឈើទៅដាំផ្សិត ដោះស្រាយបញ្ហាដែលខ្ជះខ្ជាយធនធានដើមឈើក្នុងផលិតកម្មផ្សិត។ បច្ចេកទេសនេះទទួលបានការប្រើប្រាស់ទាំងក្នុងនិងក្រៅប្រទេស ដូច្នេះ លោក លីន ចានស៊ីទទួលបានកិត្តិនាមជា“បិតាស្មៅផ្សិត”។
បច្ចេកទេសស្មៅដាំដុះផ្សិតដោយស្មៅមានមុខងារជាច្រើន។ តាមរយៈបច្ចេកទេសនេះ ស្មៅមិនគ្រាន់តែអាចជួយកសិករបន្ថែមប្រាក់ចំណូលដោយការដាំដុះផ្សិត គ្រប់គ្រងខ្សាច់ ចិញ្ចឹមសត្វគោនិងចៀមប៉ុណ្ណោះទេ ក៏អាចបង្កើតអគ្គិសនីនិងក្រដាស។ បច្ចុប្បន្ន បច្ចេកទេសស្មៅដាំដុះផ្សិតត្រូវបានផ្សព្វផ្សាយនិងប្រើប្រាស់ក្នុងប្រទេសជាង១០០។ ស្មៅនេះត្រូវបានគេហៅថាស្មៅសុភមង្គល និងស្មៅចិន។
លោក លីន ចានស៊ីបាននិយាយថា បច្ចេកទេសស្មៅដាំដុះផ្សិតទទួលបានការពេញនិយមពីប្រជាជនដែលរស់នៅបណ្តោយខ្សែក្រវាត់និងផ្លូវ ពីព្រោះបច្ចេកទេសនេះមានប្រសិទ្ធភាពល្អ ហើយផ្សព្វផ្សាយដោយចំណាយតិច នឹងក្លាយទៅជាផ្លូវមួយសម្រាប់ការបន្ថយភាពក្រីក្រនិងការអភិវឌ្ឍនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។
អ្នកបកប្រែ៖李润菁