ថ្ងៃទី១ខែធ្នូ លោក Xi Jinping ប្រធានរដ្ឋចិន បានថ្វាយសាររំលែកព្រះមរណទុក្ខជូនព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាចំពោះការយាងសោយព្រះទិវង្គតរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ។
លោក Xi Jinping បានថ្លែងក្នុងសារលិខិតថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិគឺជាសមាជិកដ៏សំខាន់នៃព្រះរាជវង្សានុវង្សកម្ពុជា ហើយក៏ជាមិត្តដ៏ជិតស្និទ្ធរបស់ប្រជាជនចិនផងដែរ ។ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិបានរួមព្រះរាជចំណែកដ៏សកម្មក្នុងការជំរុញការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងកម្ពុជា ។ លោកយកចិត្តទុកដាក់ខ្ពស់ចំពោះការពង្រឹងនិងបន្តវេនចំណងមិត្តភាពប្រពៃណីរវាងចិននិងកម្ពុជា និងមានឆន្ទៈរួមជាមួយព្រះមហាក្សត្រកម្ពុជាដើម្បីពង្រឹងចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ ព្រមនិងជំរុញការកសាងសហគមន៍រួមវាសនាតែមួយរវាងចិននិងកម្ពុជាឱ្យឈានទៅមុខជាបន្តបន្ទាប់៕