ថ្ងៃទី២ខែធ្នូ លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូក្នុងពិធីបើកកិច្ចប្រជុំអន្តរជាតិស្តីពី “ការយល់ដឹងពីប្រទេសចិន”ឆ្នាំ២០២១ពីក្រុងប៉េកាំងប្រទេសចិន។
លោក Xi Jinping បានគូសបញ្ជាក់ថា បច្ចុប្បន្ន ស្ថានការណ៍ប្រែប្រួលដែលមិនធ្លាប់មានលើពិភពលោកក្នុងរយៈពេលមួយរយឆ្នាំនិងការរាតត្បាតជាសកលនៃជំងឺកូវីដ១៩បានជះឥទ្ធិពលទៅវិញទៅមក ពិភពលោកបានឈានចូលសម័យកាលផ្លាស់ប្តូរដ៏រង្គោះរង្គើ គ្រាដ៏សំខាន់នេះ យើងកាន់តែត្រូវបង្កើនការប្រាស្រ័យទាក់ទងខាងគំនិត ជំរុញការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការ ដើម្បីពួតដៃគ្នារួមចំណែកជាប្រាជ្ញានិងកម្លាំងក្នុងការទប់ទល់នឹងបញ្ហាប្រឈមជាសកល ។
លោក Xi Jinping បានគូសបញ្ជាក់ថា បក្សកុម្មុយនិស្តចិនប្រកាន់ខ្ជាប់នូវការដើរតាមផ្លូវអភិវឌ្ឍន៍ដោយសន្តិភាព ប្រកាន់ខ្ជាប់នូវការបើកទូលាយ ជំរុញការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ ផ្សព្វផ្សាយគុណតម្លៃរួមរបស់មនុស្សជាតិរួមមានសន្តិភាព ការអភិវឌ្ឍ សមភាព យុត្តិធម៌ ប្រជាធិបតេយ្យ និងសេរីភាព ប្រកាន់ខ្ជាប់ជានិច្ចនូវការធ្វើជាអ្នកកសាងសន្តិភាពពិភពលោក អ្នករួមចំណែកនៃការអភិវឌ្ឍរបស់ពិភពលោក និងអ្នកគាំពារសណ្តាប់ធ្នាប់អន្តរជាតិ ដើម្បីរួមចំណែកកាន់តែធំចំពោះការវិវឌ្ឍរីកចម្រើននៃអរិយធម៌មនុស្សជាតិនិងការអភិវឌ្ឍដោយសន្តិភាពរបស់ពិភពលោក៕