ផ្លូវដែកចិន-ឡាវជិតប្រើប្រាស់ជាផ្លូវការ ផ្លូវដែកចិន-ឡាវផ្នែកអុីស៊ីដល់ម៉ូហានចាប់ផ្តើមលក់ពីថ្ងៃនេះ ម៉ោង ១១ ជាផ្លូវការ ។
តាមគម្រោងនឹងបើករថភ្លើងល្បឿនលឿនចំនួន ១៧.៥ គូ
ក្នុងរយៈពេលដំបូងការប្រើប្រាស់ផ្លូវដែកចិន-ឡាវ នាយកដ្ឋានផ្លូវដែកមានគម្រោងបើករថភ្លើងល្បឿនលឿនលេខ CR200J ចំនួន ១៧.៥ គូ ក្នុងចំណោមនេះ ទីក្រុងគុនមីញដល់តំបន់ស្វយ័តជនជាតិតៃ ស៊ីសាំងប៉ាណាចំនួន ១១ គូ ទីក្រុងគុនមីញដល់ទីក្រុងភូអឹចំនួន១.៥ គូ ទីក្រុងគុនមីញដល់ស្រុកមឹងឡាចំនួន ០.៥ គូ ។
ក្រោយពីរថភ្លើងល្បឿនលឿនចាប់ផ្តើមធ្វើដំណើរការ ពីទីក្រុងទៅតំបន់ស្វយ័តជនជាតិតៃ ស៊ីសាំងប៉ាណាត្រូវ ៣ ម៉ោង ២៤ នាទី ពីទីក្រុងគុនមីញដល់ទីក្រុងភូអឹត្រូវ ២ ម៉ោង ៤៦ នាទី ។
ការអនុវត្តតម្លៃសំបុត្រប្រែប្រួល
តានប្រពភព័ត៌មានបានឱ្យដឹងថា តម្លៃសំបុត្ររបស់ផ្លូវដែកចិន-ឡាវផ្នែកអុីសុីដល់ម៉ូហានបង្កើតតាមការចំណាយលើការសាងសង់ និងតម្រូវការទីផ្សារ និងស្ថានភាពប្រកួតប្រជែងជាដើម ។ ក្រៅពីនេះ ដើម្បីផ្តល់អត្ថប្រយោជន៍ដល់អ្នកដំណើរ បំពេញតម្រូវការអ្នកដំណើរខុសពីគ្នា ថ្លៃសំបុត្រនឹងមានការប្រែប្រួល គឺតាមរដូវ រយៈពេលខុសគ្នាជាដើម អនុវត្តការបញ្ចុះតម្លៃ ១០%ដល់ ៤៥% ។
តម្លៃសំបុត្រប្រភេទទី ២ ពីទីក្រុងគុនមីញទីគ្រប់ទីក្រុងដូចខាងក្រោមនេះ ពីទីក្រុងគុនមីញទៅទីក្រុងភូអឹខ្ពស់បំផុតគឺ ១៧០ យ័ន និងទាបបំផុតគឺ ១១៩ យ័ន ។ ពីទីក្រុងគុនមីញទៅតំបន់ស្វយ័តជនជាតិតៃ ស៊ីសាំងប៉ាណាខ្ពស់បំផុតគឺ ២១៧ យ័ន និងទាបបំផុតគឺ ១៤៧ យ័ន ។ ពីទីក្រុងគុនមីញទៅស្រុកម៉ូហានខ្ពស់បំផុតគឺ ២៧១ យ័ន និងទាបបំផុតគឺ ២៤៤ យ័ន ។ ពីទីក្រុងភូអឹទៅតំបន់ស្វយ័តជនជាតិតៃ ស៊ីសាំងប៉ាណាខ្ពស់បំផុតគឺ ៤៧ យ័ន និងទាបបំផុតគឺ ២៩ យ័ន ។
ព័ត៌មានពីនាយកដ្ឋានផ្លូវដែកគឺ ផ្លូវដែកចិន-ឡាវផ្នែកអុីសុីដល់ម៉ូហានចាប់ផ្តើមលក់ពីថ្ងៃទី ២ ខែធ្នូ ម៉ោង ១១ ជាផ្លូវការ ចំពោះលេខរថភ្លើង និងការលក់សំបុត្រ អ្នកទេសចរអាទិញចតាមវិធីជាច្រើន និងមើលតាមវេបសសាយ 12306 Appក្នុងទូរស័ព្ទដៃ ឬបង្អួចលក់សំបុត្រនៃស្ថានីយ៍ម៉ាស៊ីនលក់សំបុត្រ និងសេវាកម្មដោយខ្លួនឯងជាដើម ។
អ្នកបកប្រែ៖刘蓉