លោកស៊ីជីនភីង ប្រធានរដ្ឋចិនថ្លែងសុន្ទរកថាក្នុងពិធីបើកសម្ពោធ“វេទិកាអន្តរជាតិImperial Springsឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ

2021-12-06 15:53:20 |ប្រភព:CRI

  ថ្ងៃទី៥ ខែធ្នូ លោកស៊ីជីនភីង ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាក្នុងពិធីបើកសម្ពោធនៃ“វេទិកាអន្តរជាតិImperial Springsឆ្នាំ២០២១ ”តាមប្រព័ន្ធវីដេអូនៅក្រុងប៉េកាំង។ 

  លោកស៊ី ជីនភីងបានថ្លែងថា ពេលប្រឈមមុខនឹងបញ្ហានិងការប្រកួតប្រជែងជាសកលដែលតែងតែលេចចេញដោយឥតឈប់ឈរ​ យើងគួរតែប្រកាន់ខ្ជាប់នូវការបើកទូលាយដែលប្រកបដោយបរិយាប័ន្ន ការសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការ និងប្រកាន់ខ្ជាប់និងគាំពារពហុភាគីនិយម ដើម្បី​ជំរុញយ៉ាងសកម្ម​នូវការកសាងសហគមន៍រួមវាសនាតែមួយនៃមនុស្សជាតិ។​

  លើសពីនេះទៅទៀត លោកក៏បានគូសបញ្ជាក់ថា​ បទពិសោធន៍សំខាន់មួយរបស់បក្សកុម្មុយនិស្តចិនក្នុងដំណើរតស៊ូក្នុងរយៈពេលមួយរយឆ្នាំ គឺប្រកាន់ខ្ជាប់នូវចក្ខុវិស័យជាសកល ពោលគឺយកចិត្តទុកដាក់ចំពោះអនាគតនិងវាសនារបស់មនុស្សជាតិជានិច្ច។ ប្រទេសចិននឹងគាំពារយ៉ាងម៉ឺងម៉ាត់នូវគុណតម្លៃនិងគោលកាណ៍ជាមូលដ្ឋាននៃពហុភាគីនិយម ប្រកាន់ខ្ជាប់នូវការផ្តល់ផលប្រយោផន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ក៏ដូចជាប្រកាន់ខ្ជាប់នូវគំនិតដូចគ្នានិងដាក់ចំណុចខ្វែងមតិនៅមួយអន្លើ និងប្រកាន់ខ្ជាប់សច្ចយុត្តិធម៌និងកិច្ចសហប្រតិបត្តិ​ការនិងការអភិវឌ្ឍ​ផងដែរ ដើម្បីរួមចំណែកជាតម្រិះប្រាជ្ញានិងកម្លាំងក្នុង​ការអភិវឌ្ឍអរិយធម៌របស់មនុស្សជាតិ៕