កាលពីថ្ងៃទី ៤ ខែធ្នូ វេទិកាអន្តរជាតិស្តីពី “ប្រជាធិតេយ្យ៖ គុណតម្លៃរួមរបស់មនុស្សជាតិទាំងមូល”បានបើកធ្វើនៅទីក្រុងប៉េកាំង ។ លោកHuang Kunming សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននិងជារដ្ឋមន្រ្តីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានអញ្ជើញចូលរួមកិច្ចប្រជុំលើកនេះព្រមនិងថ្លែងសុន្ទរកថាសំខាន់ ។
លោកHuang Kunming បានគូសបញ្ជាក់ថា សម្រាប់ប្រជាធិបតេយ្យ គ្មានទម្រង់ណាដែលអាចប្រើប្រាស់បានត្រឹមត្រូវដូចគ្នានៅគ្រប់ប្រទេសនោះឡើយ បណ្តាប្រទេសគួរតែគោរពគ្នាទៅវិញទៅមក ស្វែងរកចំណុចឯកភាពគ្នានិងរក្សាទុកចំណុចខ្វែងគំនិត ធ្វើការផ្លាស់ប្តូរនិងរៀនសូត្របទពិសោធន៍ពីគ្នាទៅវិញទៅមក ជំរុញការសាមគ្គីគ្នា មិនមែនបង្កការបំបែកបំបាក់ ជំរុញកិច្ចសហប្រតិបត្តិការមិនមែនបង្កការបដិបក្ខិគ្នា បង្កើនការផ្តល់ផលប្រយោជន៍ដល់ប្រជាជនមិនមែនបង្កភាពច្របូកច្របល់ទេ ។ គណបក្សកុម្មុយនិស្តចិននិងប្រជាជនចិនមានឆន្ទៈរួមជាមួយប្រជាជននៅលើពិភពលោក បន្តវេននិងផ្សព្វផ្សាយគុណតម្លៃរួមនៃមនុស្សជាតិទាំងមូល ជំរុញការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ សំដៅរួមចំណែកកាន់តែធំក្នុងការវិវឌ្ឍរីកចម្រើននៃអរិយធម៌មនុស្សជាតិ ។
សូមបញ្ជាក់ថា មានភ្ញៀវកិត្តិយសជាង ៥០០ នាក់ដែលមកពីប្រទេសនិងតំបន់ជាង ១២០ និងអង្គការអន្តរជាតិជាង ២០ បានអញ្ជើញចូលរួមកិច្ចប្រជុំលើកនេះតាមអនឡាញនិងនៅហ្នឹងកន្លែងផ្ទាល់ ៕