ទន្ទឹមនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ត្រូវបានគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ក្រោយពីប្រទេសកម្ពុជាប្រកាសបើកទ្វារជាតិ ខ្សែហោះហើរមកកាន់ប្រទេសកម្ពុជានឹងដំណើរការឡើងវិញជាបន្តបន្ទាប់ ។
នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ២៤ករណី អ្នកជាសះស្បើយចំនួន ២១ ករណី និងអ្នកស្លាប់ថ្មីចំនួន ៤ ករណី ក្នុងនោះ៣ករណីមិនបានចាក់វ៉ាក់សាំង ។ ក្នុងអ្នកឆ្លងកូវីដ១៩ថ្មី មាន ២២ ករណីជាការឆ្លងពីសហគមន៍ ២ ករណីជាករណីនាំចូលពីបរទេស ។ គិតត្រឹមថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១២០,២៥៦ករណី អ្នកជាសះស្បើយសរុបចំនួន១១៦,៦០៩ករណី, ស្លាប់សរុបចំនួន២,៩៦០ករណី។
ចាប់តាំងពីខែធ្នូ ជើងហោះហើរអន្តរជាតិប្រចាំសប្ដាហ៍ដែលហោះហើរទៅប្រទេសកម្ពុជាបន្ថែមដល់ ៤៣ ជើង ។ ក្នុងខែធ្នូ អាកាសចរណ៍ Thai Smile (៤ ជើងក្នុងមួយសប្តាហ៍), អាកាសចរណ៍Bangkok (៧ ជើងក្នុងមួយសប្តាហ៍) អាកាសចរណ៍Thai AirAsia (៣ ជើងក្នុងមួយសប្តាហ៍), អាកាសចរណ៍Philippine (១ ជើងក្នុងមួយសប្តាហ៍) និង អាកាសចរណ៍ Cathay Pacific ពីហុងកុងប្រទេសចិន (១ ជើងក្នុងមួយសប្តាហ៍) ក្រុមហ៊ុនអាកាសចរណ៍ចំនួន៦បានបន្តជើងហោះហើរជាមួយកម្ពុជាឡើងវិញ ។
អគ្គនាយកដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជាបានបញ្ជាក់ថា ប្រទេសកម្ពុជានឹងបន្តបង្កើតកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនអាកាសចរណ៍ Emirates ក្រុមហ៊ុនអាកាសចរណ៍ Qatar ក្រុមហ៊ុនអាកាសចរណ៍ Etihad ជាដើម ដើម្បីចាប់ផ្តើមឡើងជើងហោះហើរមកកាន់ប្រទេសកម្ពុជា ។ ក្រៅពីនេះ ប្រទេសកម្ពុជាជំរុញជើងហោះហើររវាងប្រទេសកម្ពុជា និងប្រទេសចិន ។
អ្នកបកប្រែ៖刘蓉