ថ្ងៃទី៦ខែធ្នូ «របាយការណ៍ប្រចាំឆ្នាំ២០២១អំពីការស្ទាបស្ទង់ជាសកលចំពោះរូបភាពសហគ្រាសចិន»ដែលរួមគ្នាធ្វើដោយមជ្ឈមណ្ឌលអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិនៃទីភ្នាក់ងារបោះពុម្ពផ្សាយភាសាបរទេសចិននិងស្ថាប័នពាក់ព័ន្ធត្រូវបានប្រកាសជាផ្លូវការ។ ការស្ទាបស្ទង់លើកនេះកាន់តែផ្តោតសំខាន់ពីមតិយោបល់នៅលើពិភពលោកទាំងមូលនិងយកចិត្តទុកដាក់ដល់ប្រធានបទអំពីការអភិវឌ្ឍជានិរន្តរភាព ដែលបានគ្របដណ្តប់ប្រទេសចំនួន១២នៅទូទាំងពិភពលោក ក្នុងនោះបូករួមទាំងអាមេរិក អ៊ីតាលី កេនយ៉ានិងថៃជាដើម ដើម្បីស្តាប់មតិយោបល់របស់ក្រុមមនុស្សដែលមានអាយុទីទៃគ្នាចំពោះសេដ្ឋកិច្ចនិងសហគ្រាសចិន។
ការស្ទាបស្ទង់បានរកឃើញថា អ្នកចូលរួមផ្តល់មតិយោបល់នៃប្រទេសជាច្រើនលើពិភពលោកមានចំណាប់អារម្មណ៍ល្អចំពោះប្រទេសចិន សមិទ្ធផលគួរឱ្យកត់សម្គាល់របស់សហគ្រាសចិនទទួលបានការទទួលស្គាល់កាន់តែច្រើន អ្នកចូលរួមផ្តល់មតិយោបល់ភាគច្រើនបានកើតសរសើរចំពោះតួនាទីរបស់សហគ្រាសចិនចំពោះការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសខ្លួន ចំណែកការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ”ត្រូវសហគមន៍អន្តរជាតិទទួលស្គាល់កាន់តែច្រើនឡើងៗ៕