ធនាគារកណ្តាលចិនប្រកាសពីការបញ្ចុះអត្រាការប្រាក់បញ្ញើដោយគ្រប់ជ្រុងជ្រោយ

2021-12-08 12:04:54 |ប្រភព:CRI

  ដើម្បី​ផ្តល់​ការ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​នៃ​សេដ្ឋកិច្ច​ពិត និង​ជំរុញ​ការ​កាត់​បន្ថយ​នូវ​ដើម​ទុន​នៃ​ការ​ធ្វើ​សហហិរញ្ញប្បទានប្រកប​ដោយ​ភាព​នឹងនរ ធនាគារ​កណ្តាល​ចិន​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​កាល​ពី​ថ្ងៃ​ទី​៦​ខែ​ធ្នូ​ថា នឹង​បញ្ចុះ​អត្រា​ការ​ប្រាក់​បញ្ញើនៃគ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ​ចំនួន​០.៥%​ចាប់​ពីថ្ងៃ​ទី​១៥​ខែ​ធ្នូនេះ​តទៅ។ បន្ទាប់ពី​បញ្ចុះ​អត្រា​ការ​ប្រាក់​លើកនេះ អត្រា​ការ​ប្រាក់​បញ្ញើ​នៃគ្រឹះ​ស្ថាន​ហិរ​ញ្ញវត្ថុ​គិត​ជា​មធ្យម​គឺ​៨.៤%។

  ធនាគារ​កណ្តាល​ចិន​បាន​អះអាង​ថា ការ​បញ្ចុះ​អត្រា​ការ​ប្រាក់​បញ្ញើ​ដោយ​គ្រប់​ជ្រុង​ជ្រោយ​លើក​នេះ​នឹង​បញ្ចេញ​ប្រាក់​ទុន​រយៈពេលយូរ​ប្រហែល​១.២ទ្រី​លាន​យាន់​ប្រាក់​ចិន ក្នុង​គោល​បំណង​លើក​កម្ពស់​សមត្ថភាព​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ ដើម្បី​ផ្តល់​ការ​គាំទ្រ​ឱ្យ​បាន​កាន់​តែ​ល្អ​ដល់​សេដ្ឋកិច្ច​ពិត។

  លោក​វឹន​ប៊ីនប្រធាន​អ្នក​ស្រាវ​ជ្រាវ​នៃ​ធនាគារ​Minshengបាន​ថ្លែងថា ការ​បញ្ចុះ​អត្រា​ការ​ប្រាក់​បញ្ញើ​លើក​នេះ​មិន​ត្រឹម​តែ​មាន​ចន្លោះ​ប៉ុណ្ណោះទេ ​ថែម​ទាំង​ក៏​មាន​ភាព​ចាំ​បាច់​ផង​ដែរ​ មួយ​ផ្នែក ការ​ងារ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​នៅ​ឆ្នាំ​ក្រោយ​នៅ​តែ​ប្រឈម​នឹង​សម្ពាធ​និង​បញ្ហា​ជា​ច្រើន ការ​បញ្ចុះ​អត្រា​ការ​ប្រាក់​បញ្ញើ​គឺ​ដើម្បី​ធ្វើ​ការ​សម្រប​សម្រួលការឆ្លង​ដំណាក់​កាល​វដ្ត​សេដ្ឋកិច្ច​ឱ្យ​បាន​ល្អ​។​មួយ​ផ្នែក​ទៀត ការ​បញ្ចុះ​អត្រា​ការ​ប្រាក់​បញ្ញើ​០.៥% វាមាន​អំណោយ​ផល​ដល់​ការ​កែ​លម្អ​រចនាសម្ព័ន្ធ​ប្រាក់​ទុន​នៃប្រព័ន្ធ​ធនាគារនិង​កាត់​បន្ថយ​ដើម​ទុន​នៃ​គ្រឹះ​ស្ថាន​ធនាគារ ហើយ​លើក​ទឹក​ចិត្ត​និង​ណែ​នាំ​គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ​ឱ្យ​បង្កើន​កម្លាំង​គាំទ្រ​ចំពោះ​អង្គភាព​សេដ្ឋកិច្ច​ពិត​ថែម​មួយ​កម្រិត​ទៀត ដើម្បី​កាត់​បន្ថយ​ដើម​ទុនក្នុង​ការ​ធ្វើ​សហហិរញ្ញប្បទាន​នៃ​សេដ្ឋកិច្ច​ពិត៕