អង្គការសុខភាពពិភពលោកថ្លែងថា ជំងឺកូវីដ១៩បណ្តាលឱ្យលេចចេញករណីជំងឺគ្រុនចាញ់កាន់តែច្រើនឡើងៗនៅឆ្នាំ២០២០

2021-12-08 12:05:35 |ប្រភព:CRI

  កាលពី​ថ្ងៃទី៦ខែធ្នូ​តាមម៉ោង​ក្នុងតំបន់ ​អង្គការ​សុខភាព​ពិភពលោក​បានចេញផ្សាយ​《របាយការណ៍​ស្តីពីជំងឺ​គ្រុនចាញ់​ពិភពលោក​》ថ្មីបំផុត ។

    របាយការណ៍​បានបង្ហាញថា​ ប្រហែលមាន​ករណីជំងឺ​គ្រុនចាញ់​ប្រហែល​២៤១លាននាក់​បាន​រកឃើញ​នៅឆ្នាំ២០២០ ​ហើយមាន​មនុស្សចំនួន​៦សែន២ម៉ឺន​៧ពាន់នាក់​បានស្លាប់​ដោយសារ​ជំងឺគ្រុនចាញ់ ​។ បើប្រៀបធៀប​នឹងឆ្នាំ២០១៩​ ចំនួនករណី​ជំងឺគ្រុនចាញ់​បាន​កើនឡើង​ប្រហែល​១៤លាននាក់​ ហើយចំនួន​អ្នកស្លាប់បាន​កើនឡើង៦​ម៉ឺន៩ពាន់នាក់ ។

    អង្គការ​សុខភាព​ពិភពលោក​បានបង្ហាញថា ​ពិតមែនតែ​​​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺគ្រុនចាញ់​នៅទូទាំង​ពិភពលោក​បាន​វិវឌ្ឍយឺត ​ក៏ប៉ុន្តែប្រទេស​ដែលមាន​បន្ទុក​ផ្នែក​ជំងឺគ្រុនចាញ់​ស្រាលបន្តិច​និងមាន​ប្រព័ន្ធ​សុខាភិបាល​ខ្លាំងក្លា​បង្គួរមួយចំនួន​គឺទទួលបាន​សមិទ្ធផលក្នុង​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺគ្រុនចាញ់​ក្នុងអំឡុងពេល​ប្រយុទ្ធប្រឆាំង​នឹងជំងឺកូវីដ​១៩ផងដែរ ​។ ​ដូចជា​ប្រទេសចិន​និងសាល់វ៉ាឌ័រ​បានត្រូវ​អង្គការសុខភាព​ពិភពលោក​បញ្ជាក់ថា ​ជាប្រទេស​គ្មានជំងឺគ្រុន​ចាញ់នៅឆ្នាំ​២០២១ ​ហើយអ៊ីរ៉ង់​មិនបាន​រកឃើញ​ករណីជំងឺ​គ្រុនចាញ់​រយៈពេល​បីឆ្នាំជាប់ៗ​មកហើយ ​។ ប៉ុន្តែចំនួន​ករណីអ្នកស្លាប់​ដោយសារ​ជំងឺគ្រុនចាញ់នៃ​តំបន់អាហ្វ្រិក​នៅឆ្នាំ២០២០​បានកើនឡើង​១២ភាគរយ​បើប្រៀបធៀប​នឹងឆ្នាំ២០១៩ ​ដូច្នេះ ​អង្គការ​សុខភាព​ពិភពលោក​អំពាវនាវ​រដ្ឋាភិបាល​ប្រទេសអាហ្វ្រិក​នានានិងដៃគូ​សហប្រតិបត្តិការ​របស់អាហ្វ្រិក​គួរខិតខំប្រឹងប្រែង​ប្រយុទ្ធប្រឆាំង​នឹងជំងឺគ្រុនចាញ់ ៕