កាលពីថ្ងៃទី៨ខែធ្នូ លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូក្រោមចំណងជើងថា 《ជួយគ្នាទៅវិញទៅមក រួមវាសនាតែមួយ ដើម្បីរួមគ្នាត្រួសត្រាយអនាគតដ៏ល្អបវរ 》នៅក្នុងកិច្ចប្រជុំអន្តរជាតិស្តីពីការស្តារនេប៉ាល់ឡើងវិញ ។
លោក Wang Yi បានថ្លែងថា ប្រទេសចិននឹងធ្វើជាប្រទេសជិតខាងប្រកបដោយមេត្រីភាពដែលជួយគ្នាទៅវិញទៅមកនិងជាដៃគូអភិវឌ្ឍន៍ដែលរួមវាសនាតែមួយរបស់នេប៉ាល់ជារៀងរហូត ប្រទេសទាំងពីរនឹងពួតដៃគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជំរុញការស្តារសេដ្ឋកិច្ចឡើងវិញ ធ្វើកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដើម្បីបង្កើតសហគមន៍រួមវាសនាដែលកាន់តែជិតស្និទ្ធរវាងចិននិងនេប៉ាល់ ។ លោក Wang Yi បានលើកឡើងសំណើបីចំណុចគឺ ទីមួយ បន្តជំរុញកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ទីពីរ បន្តគាំទ្រការស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី ទីបី គឺធ្វើឱ្យការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”មានភាពកាន់តែស៊ីជម្រៅ ។