ថ្ងៃទី៨ ខែធ្នូ ខណៈពេលឆ្លើយសំណួររបស់អ្នកសារព័ត៌មានក្នុងសន្និសីទកាសែតប្រចាំថ្ងៃ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា អ្វីដែលហៅថា “កិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យ” នឹងត្រូវកត់ត្រាក្នុងប្រវិត្តសាស្ត្រជាអ្នកអុជអាលនិងបំផ្លិចបំផ្លាញប្រជាធិបតេយ្យ ។
តាមដំណឹងឱ្យដឹងថា នាពេលថ្មីៗកន្លងទៅនេះ រដ្ឋាភិបាលហុងគ្រីបានបដិសេធនូវឯកសាររបស់សហភាពអឺរ៉ុបស្តីពីគោលជំហររួមពាក់ព័ន្ធនឹង “កិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យ” ។ ក្រៅពីនេះ មន្ត្រីនៃប្រទេសរុស្ស៊ី គុយបា ព្រមទាំងបញ្ញវន្តនិងប្រព័ន្ធសារព័ត៌មាននៃប្រទេសអាហ្វ្រិកដូចជាប្រទេសកេនយ៉ានិងរវ៉ាន់ដាជាដើម និងប្រព័ន្ធសារព័ត៌មានអាហ្វ្រិកខាងកណ្តាល ដូចជាកាសែតMiddle East ជាដើមសុទ្ធតែបានសម្តែងការប្រឆាំងចំពោះអ្វីដែលហៅថា “កិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យ” ដែលរៀបចំដោយអាមេរិក ។
ទាក់ទិននឹងរឿងនេះ លោក Wang Wenbin បានថ្លែងថា ការសម្រេចចិត្តរបស់ប្រទេសហុងគ្រីបានបញ្ជាក់ម្តងទៀតថា អាមេរិកបានអុជអាលឱ្យការមានបែកបាក់និងបដិបក្ខគ្នា ដោយយកប្រជាធិបតេយ្យធ្វើជាលេស គឺមិនអាចទទួលបានការគាំទ្រពីសំណាក់ប្រជាជននោះទេ ហើយនឹងរងការប្រឆាំងជាទូទៅពីសំណាក់សហគមន៍អន្តរជាតិផងដែរ ៕