លោកXiJinpingថ្លែងអំពីបញ្ហាសិទ្ធិមនុស្

2021-12-10 16:45:10 |ប្រភព:CRI

  ថ្ងៃទី៧ ខែធ្នូ សៀវភៅ«សម្រង់ប្រសាសន៍របស់លោកXiJinping ស្តីអំពីការគោរពនិងធានាសិទ្ធិមនុស្ស​»បាន​ចេញផ្សាយនៅប្រទេសចិន។​មនុស្សគ្រប់រូបមានសិទ្ធិ​ទទួល​បាន​សិទ្ធិមនុស្សពេញលេញ ជាសុបិនដ៏អស្ចារ្យនៃ​សង្គមមនុស្សជាតិ។ ​រយៈពេលជាង៧០ឆ្នាំបន្ទាប់ពី​បង្កើត​រដ្ឋ ប្រទេស​ចិន​បាន​ប្រកាន់ខ្ជាប់​ការរួម​បញ្ចូល​គោលការណ៍ទូទៅនៃ​សិទ្ធិមនុស្សជាមួយស្ថានភាពពិតនៃប្រទេសជាតិ  បានស្វែងរកមាគ៌ា​អភិវឌ្ឍន៍សិទ្ធិមនុស្ស​ដែល​សមស្រប​នឹង​សភាពការណ៍ជាតិ​។ ​ពីឆ្នាំ២០១២មក លោកXiJinpingបានចេញ​ផ្សាយទ្រឹស្តី​សំខាន់ៗមួយចំនួន​អំពីការគោរព​និងធានា​សិទ្ធិមនុស្ស ​បាន​ឆ្លើយតប​បញ្ហា​សំខាន់ៗមួយចំនួនអំពីការជំរុញ​ការអភិវឌ្ឍបុព្វហេតុសិទ្ធិមនុស្ស និងបាន​គ្រោង​ផែនការល្អបវរ​សម្រាប់​ការអភិវឌ្ឍសិទ្ធិមនុស្សនាពេលអនាគត។