អ្នកជំនាញនៃធនាគារគំនិតជាន់ខ្ពស់រវាងចិននិងអាស៊ានរួមគ្នាពិគ្រោះពិភាក្សាពីការធ្វើការផ្លាស់ប្តូរនិងកិច្ចសហប្រតិបតិ្តការឱ្យកាន់តែស៊ីជម្រៅ

2021-12-13 12:55:46 |ប្រភព:CRI

  ថ្ងៃទី​១១ ខែ​ធ្នូ វេទិកា​ធនាគារ​គំនិត​ជាន់ខ្ពស់​រវាងចិន​និង​អាស៊ាន​បាន​ប្រារព្ធ​ធ្វើ​តាម​របៀប​អនឡាញឬ​នៅកន្លែងផ្ទាល់ ។ អតីត​អ្នក​នយោបាយ​សំខាន់ៗ​នៃ​ប្រទេស​អាស៊ាន​ទាំង​១០​និង​តំណាង​នៃ​លេខាធិការដ្ឋាន​របស់អាស៊ាន​បាន​ចូល​រួម​ពិធី​បើក​ ។

  លោក Wang Chao ប្រធាន​សមាគម​ការ​ទូត​ប្រជាជន​ចិន​បាន​ថ្លែង​ថា ប្រទេស​ចិន​រីក​រាយ​ធ្វើ​ការ​ខិត​ខំប្រឹង​ប្រែង​ជាមួយ​អាស៊ាន​ ក្នុ​ងន័យ​ពង្រឹង​និង​លើក​កម្ពស់​ការ​កសាង​ទំនុក​ចិន​ខាង​នយោបាយ​ ធ្វើ​ឱ្យ​កិច្ច​សហប្រតិបតិ្តការ​លើ​វិស័យ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩​និង​ការ​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ​មាន​ភាពកាន់​តែ​ស៊ីជម្រៅ ដើម្បី​បោះជំហាន​ថ្មី​ឆ្ពោះ​ទៅកាន់​ការ​បង្កើត​សហគមន៍​រួម​វាសនា​ដែល​មាន​ភាពកាន់​តែ​ស្អិត​ល្មួត ។

  លោក Somsavatlengsavad អតីតឧបនាយក​រដ្ឋមន្រ្តី​ឡាវ​បាន​ថ្លែង​ថា ប្រទេស​អាស៊ាន​រំពឹង​ទុក​អាច​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ស្តីពីទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ​ក្នុង​តំបន់ ក្នុ​ងន័យ​ជំរុញ​ការ​អភិវឌ្ឍ​របស់​ប្រទេស​ខ្លួន​ឱ្យ​តភ្ជាប់​ជា​មួយ​គំនិត​ផ្តួច​ផ្តើម​ស្តីពី “​ខ្សែ​ក្រវាត់​និង​ផ្លូវ​” ។ ក្នុ​ងនាម​ជា​គម្រោង​ជា​និមិត្តសញ្ញាដ៏សំខាន់​ ផ្លូវ​ដែក​ពីចិន​ដល់​ឡា​វ​​នឹង​បំពេញ​បន្ថែម​កម្លាំងចលករ​ថ្មី​យ៉ាង​ខ្លាំង​ក្លា​ដល់​ការ​ផ្លាស់​ប្តូរ​និង​កិច្ច​សហប្រតិបតិ្តការ​រវាង​អាស៊ាន​និង​ចិន​​ រហូត​ដល់ពិភពលោក​ផង​ដែរ ។

  លោក Pham Gia Khiem អតីត​ឧបនាយក​រដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​របស់​ប្រទេស​វៀតណាម​សម្គាល់​ឃើញថា ការ​ដែល​ចិន​និង​អាស៊ាន​បង្កើត​ទំនាក់ទំនង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ដោយ​គ្រប់​ជ្រុង​ជ្រោយ​ នឹង​មាន​អំណោយផល​ដល់​ការ​ធ្វើ​ឱ្យ​អាស៊ាន​រីក​ចម្រើន​ពីងអង្គការ​កិច្ច​សហប្រតិបតិ្តការ​រវាង​ប្រទេស​អាស៊ីអគ្នេយ៍​ទៅជា​អង្គការ​មាន​ឋានៈជា​ស្នូល​ក្នុង​យន្តការ​កិច្ច​សហប្រតិបតិ្តការ​ក្នុង​តំបន់ ៕