ថ្ងៃទី១០ ខែធ្នូ ក្នុងសន្និសីទសារព័ត៌មានជាប្រចាំ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ប្រទេសចិនសូមស្វាគមន៍អត្តពលិកនិងឥស្សរជនពាក់ព័ន្ធនៃបណ្តាប្រទេសនានាទៅប្រទេសចិនចូលរួមការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២ ចិនរីករាយរួមសហការជាមួយបណ្តាភាគីនានាដើម្បីរួមគ្នាអនុវត្តស្មារតីអូឡាំពិកស្តីពី “កាន់តែសាមគ្គីគ្នា” ក៏ដូចជារួមចំណែកថ្មីក្នុងការជំរុញបុព្វហេតុអូឡាំពិកផងដែរ ។
នាពេលថ្មីៗកន្លងទៅនេះ អ្នកនាំពាក្យរបស់លោក Guteeres អគ្គលេខាធិការអង្គការសហប្រជាជាតិបានប្រកាសថា លោក Guteeres នឹងចូលរួមការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២ ។ លោក Macron ប្រធានាធិបតីបារាំងក៏បានប្រកាសថា កីឡាអូឡាំពិកមិនត្រូវក្លាយជាបញ្ហានយោបាយ “ការធ្វើពហុការផ្នែកការទូត ”ចំពោះការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងគ្មានអត្ថន័យជាក់ស្តែងសោះឡើង ។ លោក Chernyshenko ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីបានថ្លែងថា អាមេរិកប៉ុនប៉ងក្លាយការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងទៅជាបញ្ហានយោបាយ ប៉ុន្តែកីឡាអូឡាំពិកនឹងមិនរងឥទ្ធិពលអីទេ ។
លោក Wang Wenbin បានលើកឡើងថា នាពេលថ្មីៗកន្លងទៅនេះ មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ បានពិគ្រោះពិភាក្សានិងអនុម័តជាឯកច្ឆន្ទលើ «សេចក្តីសម្រេចចិត្តស្តីពីការឈប់បាញ់គ្នាក្នុងអំឡុងពេលការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង» រដ្ឋសមាជិកចំនួន១៧៣បានរួមគ្នាលើកឡើងសេចក្តីសម្រេចចិត្តមួយនេះ ប្រការនេះបានបង្ហាញយ៉ាងពេញលេញនូវការគាំទ្រយ៉ាងខ្លាំងក្លាចំពោះការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងពីសំណាក់សហគមន៍អន្តរជាតិ ។ លោក Bach ប្រធានគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិបានបង្ហាញយ៉ាងជាក់លាក់ថា ការរៀបចំធ្វើការប្រកួតកីឡាអូឡាំពិក គឺដើម្បីសាមគ្គីភាពសកល កម្លាំងនយោបាយជ្រាបចូលក្នុងការប្រកួតកីឡាអូឡាំពិកនឹងបណ្តាលឱ្យចលនាកីឡាអូឡាំពិកត្រូវបានបញ្ចប់ បើសិនជាការប្រកួតកីឡាអូឡាំពិកត្រូវគេ ប្រើប្រាស់ទៅជាឧបរកណ៍ដើម្បីធ្វើឱ្យការប៉ះទង្គិចនិងការខ្វែងគំនិតមានភាពកាន់តែធ្ងន់ធ្ងរឡើង នោះនឹងល្មើសនឹងភារកិច្ចជាបេសកកម្មរបស់គណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិ ៕