នៅតំបន់បរិបូណ៏ដែលមានចម្ងាយ ៣០ គីឡូម៉ែត្រពីទីក្រុងកំពង់ឆ្នាំងផ្នែកកណ្តាលប្រទេសកម្ពុជា ពីមុន ក្នុងរដូវប្រាំង អ្នកភូមិនឹងប្រឈមមុខនឹងបញ្ហាកង្វះទឹកធ្ងន់ធ្ងរ ប៉ុន្តែក្រោយពីគម្រោងផ្គត់ផ្គង់ទឹកជនបទដែលជំនួយដោយរដ្ឋាភិបាលចិនបានដាក់ឱ្យប្រើប្រាស់អណ្តូងទឹកសហគមន៍ជាផ្លូវការ បញ្ហានេះក៏បានត្រូវដោះស្រាយ ។ រដ្ឋាភិបាលចិនបានជួយតំបន់បរិបូណ៏សាងសង់អណ្តូងទឹកចំនួន ១៥ និងស្រះសហគមន៍ចំនួន ៣ ។
លោកស្រី មីង សំអឿន ជាអ្នកភូមិបរិបូណ៏ ដែលមានអាយុ ៤៩ ឆ្នាំ ។ លោកស្រីបានរៀបរាប់ថា “ពីមុន យើងត្រូវទៅយកទឹកពីស្រះដែលមានចម្ងាយពីរបីគីឡូម៉ែត្រ ឫទៅទិញទឹកពីអ្នកលក់ទឹក ទឹកមួយធុង ២០០ លីត្រ តម្លៃ៣០០០រៀល។ សព្វថ្ងៃនេះ យើងសប្បាយចិត្តខ្លាំងណាស់ ពីព្រោះ នៅជិតផ្ទះយើងមានទឹកស្អាត យើងមិនបារម្ភពីបញ្ហាកង្វះទឹកទៀតហើយ ។”
នៅតំបន់បរិបូណ៏មានស្រះមួយមានទំហំ ៥០ ម៉ែត្រការ៉េ និងជម្រៅ ៤ ម៉ែត្រ ដែលកសាងដោយប្រទេសចិន ។ មើលពីកាមេរ៉ារបស់យន្តហោះត្រូន ស្រះនេះដូចជាត្បូងកណ្ដៀងក្នុងវាលស្រែ ធ្វើឱ្យគេចាប់អារម្មណ៍យ៉ាងខ្លាំង។
អ្នកភូមិ អេង ហេងធា បានបញ្ជាក់ថា ទឹកក្នុងស្រះថ្លាល្អណាស់ អ្នកភូមិអាចប្រើប្រាស់ក្នុងការដាំបាយ ងូតទឹក បោកខោអាវ និងស្រោចស្រពដំណាំ ។
លោកមេភូមិ ព្រំ ចាន់ថន បានរៀបរាប់ថា “គម្រោងដែលជំនួយដោយរដ្ឋាភិបាលចិននេះបានបញ្ចប់ប្រវត្តិសាស្ត្រដែលអ្នកភូមិត្រូវផឹកទឹកភក់ និងការទិញទឹកបន្តទៀត ។ អណ្តូងទឹក និងស្រះថ្មីនោះនាំការរស់នៅប្រកបដោយភាពងាយស្រួល និងផ្តល់សុខភាពល្អដល់អ្នកភូមិ ហើយកាត់បន្ថយអត្រាឆ្លងជំងឺតាមទឹក ។
លោកបន្តរៀបរាប់ទៀតថា “ប្រទេសកម្ពុជាមានសុភាសិតថាផឹកទឹកនឹកប្រភព ប្រទេសចិនជួយយើងកសាងអណ្តូងទឹក និងស្រះ យើងនឹងចងចាំជំនួយដ៏សប្បុរសនេះជានិច្ច ។”
នាថ្ងៃទី ៩ ខែធ្នូ ពិធីសម្ពោធអណ្តូងស្នប់ចំនួន ៩៦៤ និងស្រះសហគមន៍ចំនួន ៥៤ នៅក្នុងខេត្តចំនួន ១០ ក្រោមគម្រោងផ្គត់ផ្គង់ទឹកជនបទដំណាក់កាលទី ២ ត្រូវបានធ្វើឡើង ដែលជំនួយរបស់រដ្ឋាភិបាលចិន ។ លោកអ៊ូ គួឈាន ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា និងឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទកម្ពុជាប្រគល់វិញ្ញាបនបត្រផ្ទេរគម្រោង ។
គម្រោងផ្គត់ផ្គង់ទឹកជនបទដំណាក់កាលទី ២ ទទួលការសាងសង់ដោយក្រុមហ៊ុនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសខេត្តជាំងស៊ីប្រទេសចិន ក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ ក្រុមហ៊ុននេះបានទទួលគម្រោងអណ្តូងសហគមន៍ជាង ៩៦៤ អណ្តូង និងស្រះសហគមន៍ ៥៤ ស្រះ ត្រូវបានសាងសង់នៅក្នុងខេត្តចំនួន ១៦ របស់កម្ពុជា។
ឯកឧត្តម អ៊ុក រ៉ាប៊ុន បានរៀបរាប់ថា គម្រោងផ្គត់ផ្គង់ទឹកជនបទដំណាក់កាលទី ១ ដែលជំនួយដោយរដ្ឋាភិបាលចិនចាប់ផ្តើមនៅឆ្នាំ ២០១៧ ។ ក្នុងរយៈពេល ៤ ឆ្នាំ ប្រទេសចិនបានផ្តល់ជំនួយប្រទេសកម្ពុជាកសាងអណ្តូងសហគមន៍ជាង ១៨០០ អណ្តូង និងស្រះសហគមន៍ ១៣០ ស្រះ ត្រូវបានសាងសង់នៅក្នុងខេត្តចំនួន ១៦ របស់កម្ពុជា អណ្តូង និងស្រះទាំងនេះនឹងធ្វើអោយប្រសើរឡើងនូវលទ្ធភាពទទួលបានទឹកស្អាត កាត់បន្ថយជំងឺដែលកើតឡើងពីទឹក និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅតាមជនបទ។
ឯកឧត្តម អ៊ុក រ៉ាប៊ុន បានថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃប្រទេសចិន ដែលបានផ្តល់ហិរញ្ញប្បទានឥតសំណងសម្រាប់ការអនុវត្តគម្រោងដំណាក់កាលទី២ ដែលមានសារៈសំខាន់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ជនបទ និងកែលម្អការរស់នៅរបស់អ្នកភូមិ ។ ឯកឧត្តមកោតសរសើរក្រុមចិននិងកម្ពុជាសម្រាប់គម្រោងនេះក្រោមជំងឺកូវីដ១៩ ។ ឯកឧត្តមបានបញ្ជាក់ថា អណ្តូង និងស្រះទាំងនេះនឹងជួយអ្នកភូមិកែលម្អលក្ខខណ្ឌការរស់នៅ កាត់បន្ថយភាពក្រីក្រ ហើយជំរុញការអភិវឌ្ឍក្នុងតំបន់ជនបទ និងកាត់បន្ថយគម្លាតរវាងការអភិវឌ្ឍន៍ទីក្រុង និងជនបទ ។
ឯកឧត្តម អ៊ុក រ៉ាប៊ុនបានរៀបរាប់ទៀតថា ទន្ទឹមនឹងទំនាក់ទំនងរវាងប្រទេសចិន និងកម្ពុជាកាន់តែស៊ីជម្រៅ នឹងមានគម្រោងកាន់តែច្រើនធ្វើនៅប្រទេសកម្ពុជា ពេលអនាគត មាន”ប្រភពផ្តល់ផលប្រយោជន៍””ប្រភពមិត្តភាព”កាន់តែច្រើននឹងលេចឡើង ។
អ្នកបកប្រែ៖刘蓉