ថ្ងៃទី១៤ ខែធ្នូ លោកWangWenbinអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ការគោរពគោលការណ៍នយោបាយអព្យាក្រឹតនៃការប្រកួតកីឡាអូឡាំពិក ចៀសវាងធ្វើឱ្យការប្រកួតកីឡាក្លាយទៅជារឿងនយោបាយ ជាសំឡេងអំពាវនាវរួមនៃសហគមន៍អន្តរជាតិ ជាពិសេសជាសំឡេងអំពាវនាវរបស់គណៈកម្មាធិការកីឡាអូឡាំពិកនិងកីឡាករកីឡាការីនីនៃប្រទេសនានា។
សូមបញ្ជាក់ថា នាពេលថ្មីៗនេះ អ្នកដឹកនាំនិងមន្ត្រីជាន់ខ្ពស់នៃប្រទេសជាច្រើនបានថ្លែងព្រមៗគ្នាថា មិនត្រូវធ្វើឱ្យការប្រកួតកីឡាអូឡាំពិកក្លាយទៅជារឿងនយោបាយទេ សូមគាំទ្រការប្រកួតកីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំងឱ្យដំណើរការដោយរលូន។បច្ចុប្បន្ន គណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិបានចេញសេចក្តីប្រកាសដើម្បីប្រឆាំងយ៉ាងដាច់ខាតចំពោះទង្វើដែលធ្វើឱ្យការប្រកួតកីឡាអូឡាំពិកក្លាយទៅជារឿងនយោបាយ។
លោកWangWenbinបានចង្អុលបង្ហាញថា ជឿងជាក់ថា ក្រោមការខិតខំប្រឹងប្រែងរួមនៃភាគីនានា ការប្រកួតកីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំងមុខជានឹងក្លាយទៅជាវេទិកាសម្រាប់បង្ហាញពីស្មារតីអូឡាំពិក គឺ កាន់តែលឿន កាន់តែខ្ពស់ កាន់តែខ្លាំងនិងកាន់តែសាមគ្គីគ្នា ហើយនឹងរួមចំណែកយ៉ាងសកម្មក្នុងការជំរុញការកសាងពិភពលោកមួយដែលប្រកបដោយសន្តិភាពនិងកាន់តែល្អបវរ៕